លោតផ្លោះដើម្បីបន្តរក្សាកំណើនក្នុងឆ្នាំ២០១៩
(VOVWORLD) - ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបានចំនួន៧,០៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេល១១ឆ្នាំកន្លងទៅ។ ក្នុងឆ្នាំ២០១៩ រដ្ឋា ភិបាលដាក់ចេញគោលដៅគឺសម្រេចបាននូវកំណើនចំនួន៦,៨%។
រដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung |
រដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានចាត់ទុក ថា៖
“ត្រូវបន្តជួយសម្រួលដល់បែបបទរដ្ឋបាល កែលម្អបរិយាកាសធ្វើអាជីវកម្ម អោយបានប្រសិទ្ធភាពជាងនិងជាក់ស្ដែងជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាស ក៏ដូចជាជំរុញអោយសហគ្រាសនិងតំបន់សេដ្ឋកិច្ចឯកជន អភិវឌ្ឍន៍ ផងដែរ។ ទី២គឺត្រូវផ្ដោតទៅលើតំបន់សេដ្ឋកិច្ចឯកជន ដោយសារតែ តំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងទៅ”។
រួមជាមួយគ្នានោះ វៀតណាមក៏ចាំបាច់ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីអនុវត្តន៍ក្នុងខឿនសេដ្ឋកិច្ចជាតិតែម្ដង៕