លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនៃវង់បោះឆ្នោតបឋមរបស់ភាគីស្ដាំនិយមក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង

លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនៃវង់បោះឆ្នោតបឋមរបស់ភាគីស្ដាំនិយមក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង - ảnh 1
អតីតនាយករដ្ឋមន្រ្តីបារាំងលោក Francois Fillon ក្រោយពីវង់ទី១ការបោះឆ្នោតបឋម
នាថ្ងៃទី២០ វិច្ឆិកា

(VOVworld) - នៅវង់ទី១ការបោះឆ្នោតបឋមរបស់ភាគីស្ដាំនិយមនិងស្ដាំ
កណ្ដាលដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២០ វិច្ឆិកា ដើម្បីជ្រើសរើសបេក្ខជន
សំរាប់ការបោះឆ្នោតប្រធានាធិបតីបារាំងនាឆ្នាំក្រោយនោះ អតីតនាយករដ្ឋមន្រ្តី
លោក Francois Fillon និងអភិបាលក្រុង Bordeaux លោក Alain Juppe ដោយទទួលបាន
សំលេងគាំទ្រចំនួន៤៤,១%និង២៨,៣%បានឈានចូលវង់ទី២នៃការបោះឆ្នោតបឋម
នេះ។ក្នុងពេលនោះ ដោយទទួលបានសម្លេងគាំទ្រចំនួន២១% តែប៉ុណ្ណោះ អតីត
ប្រធានាធិបតីលោក Nicolas Sarkozy ត្រូវបានជំរុះ។
វង់ទី២នៃការបោះឆ្នោតបឋមរបស់ភាគីស្ដាំនិយមនឹងត្រូវបានរៀបចំឡើងនាថ្ងៃ
ទី២៧​ វិច្ឆិកាខាងមុខ។អ្នកឈ្នះក្នុងការបោះឆ្នោតនេះនឹងតំណាងភាគីស្ដាំនិយម
ចូលរួមវង់ទី១នៃការបោះឆ្នោតប្រធានាធិបតីបារាំងដែលគ្រោងនឹងប្រព្រឹត្តទៅ នា
ខែមេសាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ