លទ្ធផលចុងក្រោយនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកមិនទាន់មាននៅឡើយទេ
(VOVWORLD) - ការប្រកួតប្រជែងសម្រាប់ការរកសន្លឹកឆ្នោតគាំទ្រពីអ្នកបោះឆ្នោតតំណាងនៅក្នុងរដ្ឋគន្លឹះនៅសេសសល់រវាងបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបនៅតែបន្តវិវត្តន៍យ៉ាងប្រកៀកប្រកើយគ្នា ដែលប្រៀបខ្លាំងកំពុងស្ថិតក្នុងដៃរបស់លោក ចូបៃដិន (Joe Biden)។
គិតត្រឹមរសៀលថ្ងៃទី ៦ ខែវិច្ឆិកា (តាមម៉ោងក្នុងតំបន់) បេក្ខជន គណបក្សប្រជាធិបតេយ្យ លោក ចូបៃដិន នៅតែបន្តនាំមុខដោយមានសំឡេងអ្នកបោះឆ្នោតតំណងចំនួន ២៦៤ រូប ខណៈពេលដែលសំឡេងអ្នកបោះឆ្នោតតំណាងរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ត្រាំ (Donald Trump) មានត្រឹមតែ ២១៤ រូបដដែល។ ប៉ុន្តែលោក បៃដិន បាននាំមុខនៅក្នុងរដ្ឋគន្លឹះ គឺរដ្ឋ Pennsylvania និង Georgia ដោយមានសម្លេងអ្នកបោះឆ្នោតតំណាងសរុបចំនួន ៣៦ រូប ហើយនេះគឺជាគុណប្រយោជន៍ដ៏ធំធេងមួយនៅក្នុងការប្រកួតប្រជែងទៅកាន់សេតវិមាននៅពេល ដែលលោក បៃដិន ត្រូវការតែសំឡេងត្រឹមតែ ៦ បន្ថែមទៀត ដើម្បីអាចបានប្រកាសជ័យជម្នះផងដែរ ។ លើសពីនេះទៀត ប្រសិនបើឈ្នះនៅក្នុងរដ្ឋ Nevada រដ្ឋមានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ៦ លោក បៃដីននឹងបង្គ្រប់សំឡេងគាំទ្រចាំបាច់ត្រឹមតែ ២៧០ រូប។ ស្ថានភាពបច្ចុប្បន្នគឺអំណោយផលសម្រាប់បេក្ខជនប្រជាធិបតេយ្យទោះបីជារដ្ឋទាំងនេះមិនទាន់បានបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោតក៏ដោយ។
ទន្ទឹមនឹងនេះដែរ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ និងយុទ្ធនាការរបស់លោក បានប្រកាសថានឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋដែលលោក បៃដិន ត្រូវបានគេជឿថាបានទទួលជ័យជំនះ ដោយលើកហេតុផលថាមានការក្លែងបន្លំនិងមិនបានពិនិត្យមើលច្បាស់ពីកន្លែងរាប់សន្លឹកឆ្នោតនៅទីនោះទេ ។ នៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ៦ ខែវិច្ឆិកា លោក Trump បានប្រកាសថាសន្លឹក បោះឆ្នោតដែលផ្ញើមកនៅក្រោយថ្ងៃបោះឆ្នោតគឺមានលក្ខណៈខុសច្បាប់ ហើយសង្ឃឹមថារឿងនេះហេតុនេះនឹងត្រូវបានដោះស្រាយនៅតុលាការកំពូល៕