លទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសមាជិកនីតិកាលទី៣នៅ កម្ពុជា
|
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានីតិកាលទី៣ប្រព្រឹត្តទៅដោយសេរីភាពនិងយុត្តិធម៌
(foto: dvt.vn) |
គណៈកម្មការជាតិរៀបចំការបោះឆ្នោតកម្ពុជានារសៀលថ្ងៃទី ២៩មករា បានប្រកាស លទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសមាជិកនីតិ កាលទី៣ ។ តាមអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចំានៅកម្ពុជាឲ្យដឹងថា ៖លទ្ធផលនេះមិនខុសពីការ ព្យាកណ៌ទុកជាមុន ខណៈដែលបេក្ខជន របស់គណៈបក្សប្រជាជនកម្ពុជា(គណៈបក្ស កាន់អំណាច់)ដណ្តើមបានសម្លេងគំាទ្រ ចំនួន 77,81% និងគណៈបក្សសមរង្ស៊ីដណ្តើម
បាន 21,93% ។គណៈកម្មការជាតិ រៀបចំការបោះឆ្នោតកម្ពុជាឲ្យដឹងថា៖ ដំណើការបោះ
ឆ្នោត នៅខេត្ត ក្រុងទាំង២៤ បានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងត្រឹមត្រូវតាម
ច្បាប់។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតនេះនឹងបានប្រកាសជាសាធារណៈនាថ្ងៃទី ៤ កុម្ភៈខាងមុខ។ តាមរដ្ឋធម្មនុញកម្ពុជា អ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់និងសមាជិកសភា បោះឆ្នោតជ្រើសតាំងព្រឹទ្ធសមាជិកចំនួន ៥៧ ក្នុងចំណោម
អាសនៈព្រឹទ្ធសភាសរុប ៦១។ សមាជិកព្រឹទ្ធសភា៤ រូបនៅសល់ ត្រូវតែងតាំងដោយរដ្ឋ
សភា និង ព្រះមហាក្សត្រ៕