លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានបើកសន្និសិទកាសែត ដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ទិដ្ឋភាពនៃកិច្ចប្រជុំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន |
ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានស្តីពីលទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកនេះ លោក វរសេនីយ៍ឯក Vu Van Hau អនុប្រធាននាយកដ្ឋានប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន បានអោយដឹងថា៖ “សមិទ្ធិផលធំបំផុតទទួលបានក្នុងកិច្ចប្រជុំលើកនេះ គឺការឯកភាពអំពីគំនិត អំពីការចែករំលែកព័ត៌មាន បទពិសោធន៍និងដំណោះស្រាយជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ជាពិសេសតាមរយៈផ្លូវគោក ផ្លូវសមុទ្រ និងតាមប្រៃសណីយ៍។ លើសពីនេះទៅទៀត គឺការមូលមតិគ្នាខ្ពស់ លើគោលនយោបាយនិងវិធានការណ៍ដូចជា រាំងស្កាត់ពីចម្ងាយនិងការគ្រប់គ្រងព្រំដែន។ ទន្ទឹមជាមួយគ្នានេះ ជាការដោះស្រាយរាល់បទជួញដូរគ្រឿងញៀននិងចេញសេចក្តីថ្លែងការណ៍រួមផងដែរ”។
នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំនេះក៏បានប្រព្រឹត្តទៅនូវកិច្ចប្រជុំតាមក្រុម រួមមាន៖ វៀត ណាម - ថៃ - ឡាវ - មីយ៉ាន់ម៉ា; វៀតណាម - ចិន - ឡាវ; វៀតណាម - ថៃ - កម្ពុជា; វៀតណាម - ហ្វីលីពីន - ភ្នាក់ងារបង្ការ ប្រឆាំងគ្រឿងញៀន (DEA) - ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) - ភ្នាក់ងារបង្កា ប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀននៃអង្គការសហប្រជាជាតិ (UNODC)។ សូមគូសបញ្ជាក់ថា នេះគឺជាគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ៕