លទ្ធផលនៃការបោះប្រជាមតិនៅទួរគី
|
ប្រធានាធិបតីទួរគី លោក Tayyip Erdogan
|
(VOV)_ប្រធានាធិបតីទួរគី លោក Tayyip Erdogan នាថ្ងៃទី១៦ មេសា បានប្រកាសថា៖ភាគីយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដណ្ដើមបានសម្លេងគាំទ្រចំនួន៥១,៥% ក្នុងការបោះប្រជាមតិមុននេះសំដៅបង្កើនអំណាចសំរាប់ប្រធានាធិបតី។ លទ្ធផលនេះបានបង្កលក្ខណះអោយលោក Tayyip Erdoganបន្តអាណត្តិ ដល់ឆ្នាំ២០០៩។ ការបោះប្រជាមតិនេះបានប្រព្រឹត្តទៅដោយមានការមន្ទិលសង្ស័យពីភាគីប្រឆាំងថា៖ ទួរគីកំពុងបែកបាកយ៉ាងខ្លាំង។ ប៉ុន្តែ មិនអើពើដល់វិបត្តិផ្សេងៗឡើយ ប្រធានាធិបតីលោក Tayyip Erdogan ចង់បើកទូលាយអំណាចរបស់ខ្លួនថែមទៀត និងប្រការនេះបណ្ដាលអោយទួរគីកាន់តែអស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕