លទ្ធផលនៃជុំចរចាថ្មីបំផុតរវាងរុស្ស៊ីនិងអ៊ុយក្រែន៖ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ជុំចរចាទី២ជាមួយរុស្ស៊ីមិនទាន់នាំមកនូវលទ្ធផលដែល ទីក្រុងគៀវរំពឹងទុក ប៉ុន្តែភាគីទាំងពីរបានឯកភាពលើការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល។
ប្រធានក្រុមចរចារុស្ស៊ីលោក Vladimir Medinsky។ (រូបថត៖ AFP/TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា បន្ទាប់ពីជុំចរចា រវាងរុស្ស៊ី-អ៊ុយក្រែនកាលពីថ្ងៃទី៣ ខែមីនា ប្រធានក្រុមចរចារុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា ប្រទេសនេះបានគាំទ្រចំពោះគំនិតបើកច្រករបៀងមនុស្សធម៌ សម្រាប់ជនស៊ីវិល និងបទឈប់បាញ់មួយដែលអាចធ្វើទៅបាន ព្រមទាំងចាត់ទុកថា ការចរចាបានកត់ត្រានូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផងដែរ។
ក្នុងពេលជាមួយគ្នានោះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ជុំចរចាទី២ជាមួយរុស្ស៊ីមិនទាន់នាំមកនូវលទ្ធផលដែល ទីក្រុងគៀវរំពឹងទុក ប៉ុន្តែភាគីទាំងពីរបានឯកភាពលើការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល។ លោក Podolyak ឲ្យដឹងថែមទៀតថា ភាគីទាំងពីរគ្រោងនឹង សម្រេចបានបទឈប់បាញ់ជាបណ្ដោះអាសន្នមួយ ដើម្បីជួយសម្រួលដល់ការជម្លៀស ជនស៊ីវិលនោះ។ លោកបានពន្យល់ថា មិនមែននៅគ្រប់ទីកន្លែងទាំងអស់ទេ ត្រឹមតែ នៅកន្លែងដែលមានច្រករបៀងមនុស្សធម៌ប៉ុណ្ណោះ។
ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពលើការដឹកជញ្ជូនថ្នាំឱសថនិងអាហារ ទៅកាន់ទីកន្លែងនានាដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត។
ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ថ្លែងនៅលើទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃទី៣ មីនា ប្រធានគណៈ កម្មាធិការឌូម៉ាជាតិ (សភាជាន់ទាបរុស្ស៊ី) ទទួលបន្ទុកបញ្ហាអន្តរជាតិ និងជាសមាជិកនៃក្រុមចរចារបស់រុស្ស៊ី លោក Leonid Slutsky បានបង្ហើបឲ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនប្រហែលជានឹងជួបចរចាគ្នាជាច្រើនជុំបន្ថែមទៀត៕