លទ្ធផលនៃវង់ចរចាទី ១ អំពីបញ្ហា Brexit
(VOVWORLD) - នាថ្ងៃទី ៨ ធ្នូ ក្រោយរយៈពេល ៦ ខែចរចាអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងអំពីមាត្រា «ការលែងលះ» ដើម្បីឈានទៅដំណាក់កាលចរចាអំពីអនាគតទំនាក់ទំនងទ្វេភាគី។
លទ្ធផលនៃវង់ចរចាទី ១ អំពីបញ្ហា Brexit |
(VOVworld) – នាថ្ងៃទី ៨ ធ្នូ ក្រោយរយៈពេល ៦ ខែចរចាអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងអំពីមាត្រា «ការលែងលះ» ដើម្បីឈានទៅដំណាក់កាលចរចាអំពីអនាគតទំនាក់ទំនងទ្វេភាគី។ បញ្ហាសំខាន់បំផុត ចំពោះ EU គឺសិទ្ធិប្រជាពលរដ្ឋ។ ប្រជាបលរដ្ឋ EU និងអង់គ្លេសចំនួន ៤ លាន ៥ សែននាក់ ដែលកំពុងរស់នៅ EU និងអង់គ្លេសដែលរស់នៅមុនពេល Brexit ប្រព្រឹត្តទៅ នៅរក្សាសិទ្ធិសារវ័ន្តគឺការធ្វើដំណើរទៅវិញទៅមកសេរីនិងប្រកបធ្វើការ។ ក្រៅពីនោះ អង់គ្លេសនឹងកសាង ដំណើរមួយដើម្បីទទួលបាន «យន្តការពិសេសរបស់អង់គ្លេស»។ ភាគីទាំងពីរនឹងបន្តពិភាក្សា អំពីសិទ្ធិរបស់ប្រជាពលរដ្ឋតទៅទៀតដើម្បីធានាបណ្តាសិទ្ធិទាំងនេះប្រកបដោយប្រសិទ្ធភាព។ ទីពីរគឺបញ្ហាខ្សែព្រំដែនជាមួយអៀកឡង់។ EU និងអង់គ្លេសឯកភាពជៀសវៀងការកសាង ឡើងវិញខ្សែព្រំដែន «រឹង» មួយលើកោះអៀកឡង់។ អង់គ្លេសសន្យានឹងមិនបង្កើតខ្សែព្រំដែន «រឹង» ដើម្បីការពារកិច្ចព្រមព្រៀង «ថ្ងៃសុក្រសុខសាន្តត្រាណ» ឆ្នាំ ១៩៩៨ សំដៅនាំមកនូវ សន្តិភាពសំរាប់អៀកឡង់ខាងជើងក្រោយរយៈពេលរាប់សិបទស្សវត្យជំលោះ ហើយធានា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃកោះអៀកឡង់។ ប្រជាជានដែលរស់នៅអៀកឡង់ខាងជើងជា ប្រជាពលរដ្ឋរបស់សាធារណៈអៀកឡង់បន្តទទួលបានសិទ្ធិដូចប្រជាពលរដ្ឋ EU។ ស្តីពីបញ្ហា ទូទាត់ហិរញ្ញវត្ថុ ភាគីទាំងពីរបានឯកភាពបញ្ជីរាយនាមបណ្ដាកញ្ចប់ប្រាក់ដែលត្រូវទូទាត់ គោលការណ៍គិតគូតំលៃបណ្ដាកញ្ចប់ប្រាក់ពោលខាងលើនិងលក្ខ័ណ្ឌដើម្បីអង់គ្លេសចូលរួម កម្មវិធីចំណុះក្របខ័ណ្ឌហិរញ្ញវត្ថុដំណាក់កាល ២០១៤-២០២០ ក្រោយពីប្រទេសនេះចាក ចេញពី EU ជាផ្លូវការ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល អង់គ្លេសបានផ្តើម ឡើងគំនិតអំពីដោះស្រាយការទទួលខុសត្រូវហិរញ្ញវត្ថុជាមួយ EU បន្ទាប់ពី Brexit គឺតំលៃ ប្រាក់ទូទាត់នឹងប្រហែលជាពី ៣៥ ដល់ ៣៩ ពាន់លានផោនអង់គ្លេស៕