លទ្ធផលបឋមនៃការបោះឆ្នោតក្នុងបណ្តាតំបន់មូលដ្ឋាននានានៅប្រទេសទួរគី

(VOVWORLD) - លទ្ធផលបឋមនៃការបោះឆ្នោតក្នុងតំបន់មូលដ្ឋាននានានៅប្រទេសទួរគីបានបង្ហាញថា    សម្ព័ន្ធភាពប្រជាជនរួមមានគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) កាន់អំណាចនិងសម្ព័ន្ធមិត្តគណបក្សចលនាជាតិ (MHP) កំពុងនាំមុខគេ។
លទ្ធផលបឋមនៃការបោះឆ្នោតក្នុងបណ្តាតំបន់មូលដ្ឋាននានានៅប្រទេសទួរគី - ảnh 1 លទ្ធផលបឋមនៃការបោះឆ្នោតក្នុងបណ្តាតំបន់មូលដ្ឋាននានានៅប្រទេសទួរគី

ដោយមានសម្លេងឆ្នោត 90% ត្រូវបានរាប់ត្រួតពិនិត្យនោះ សម្ព័ន្ធភាពប្រជាជនទួរគីកំពុងនាំមុខដោយមានសម្លេងឆ្នោតចំនួន 51,8% ខណៈពេលដែលសម្ព័ន្ធភាពប្រជាជាតិប្រឆាំង រួមមានគណបក្ស២គឺ គណបក្សសាធារណរដ្ឋ  (CHP) និងគណបក្សល្អ ដណ្តើមបានសម្លេងឆ្នោតត្រឹមតែ ៣៧,៦% ប៉ុណ្ណោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានទទួលស្គាល់ថា គណបក្សកាន់អំណាចបានទទួលបរាជ័យនៅក្នុងទីក្រុងមួយចំនួន។ លោកក៏បានសន្យាថាទួកគីនឹងផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតលើកក្រោយនាឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ