លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីស្លូវ៉ាគី
(VOVWORLD) - តាមលទ្ធផលបឋមនៃគណៈកម្មាធិការជាតិទទួលបន្ទុកការបោះឆ្នោតស្លូវ៉ាគីដែលត្រូវបានប្រកាសនាថ្ងៃទី២២ តុលាថា ប្រធានាធិបតីកាន់អំណាចលោក Borut Pahor ដណ្ដើមបានជ័យជំនះក្នុងជុំទី១ការបោះ ឆ្នោតប្រធានាធិបតីស្លូវ៉ាគី ដោយទទួលបានសម្លេងគាំទ្រចំនួន៤៧,៣%។
ប្រធានាធិបតីកាន់អំណាចលោក Borut Pahor ទៅបោះឆ្នោតនាថ្ងៃទី២២ តុលា (រូបថត៖ AFP/TTXVN) |
ដូច្នេះហើយ លោក Borut Pahor នឹងត្រូវប្រកួតប្រជែងជាមួយអភិបាលទីក្រុង Kamnik លោក Marjan Sarec ជា អ្នកដែលទទួលបានសម្លេងគាំទ្រចំនួន២៤,៨% ក្នុងជុំទី២នៃការបោះឆ្នោតដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ វិច្ចិកាខាងមុខ។
នៅស្លូវ៉ាគី ប្រធានាធិបតីជាមុខតំណែងដែលភាគច្រើនមានលក្ខណៈ និមិត្តរូប ហើយមិនមានអំណាចជាក់ស្ដែងជាច្រើនដូចជានាយករដ្ឋមន្រ្តី៕