លទ្ធផលបឋមនៃការបោះឆ្នោតសភាប៊ុលហ្គារី៖ GERB ទទួលបានជោគជ័យ
|
លទ្ធផលបឋមនៃការបោះឆ្នោតសភាប៊ុលហ្គារី៖ GERB ទទួលបានជោគជ័យ (TTXVN) |
(VOV)_តាមលទ្ធផលបឋមនៃការបោះឆ្នោតសភាមុនកាលកំណត់នៅប៊ុលហ្គារី គណៈ
បក្សស្ដាំកណ្ដាលនិយមដើម្បីបុព្វហេតុអភិវឌ្ឍន៍អឺរ៉ុប (GERB) មានជំហរគាំទ្រប្រទេសលោក
ខាងលិច បាននាំមុខដោយសម្លេងឆ្នោត ៣៣,២ ភាគរយ។ រីឯគណៈបក្សឆ្វេងនិយម
(BSP) មានជំហរគាំទ្ររុស្ស៊ីនោះឈរលំដាប់ទីពីរដោយមានសម្លេងឆ្នោត ២៧,៥ភាគរយ។
GERB បានប្រកាសថាខ្លួនទទួលបានជោគជ័យនៃការបោះឆ្នោតលើកនេះ។ រីឯបក្ស BSP
បានទទួលស្គាល់ថាខ្លួនទទួលបរាជ័យផងដែរ ។តាមគម្រោង លទ្ធផលជាផ្លូវការចុង
ក្រោយនឹងបានប្រកាសនាថ្ងៃទី ៣០ មិនា ២០១៧៕