លទ្ធផលវិជ្ជមានជាច្រើនក្នុងការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី ២៩ ឧសភា រដ្ឋសភាបានពិភាក្សាអំពីលទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាព យេនឌ័រឆ្នាំ ២០២៣។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាម សម្រេចបានក្នុងសមភាពយេនឌ័រនាពេលកន្លងមក។
គិតត្រឹមចុងឆ្នាំ ២០២៣ វៀតណាមសម្រេចបាននិងសម្រេចលើសគោលដៅ នូវសូចនាករចំនួន ១១/២០ នៃយុទ្ធសាស្ត្រសមភាពយេនឌ័រដល់ឆ្នាំ ២០២៥។ លើសពី នេះ មានសូចនាករចំនួន ៣ ដែលវៀតណាមសម្រេចបានមួយផ្នែកតាមគោលដៅ ដែលបានកំណត់ សូចនាករចំនួន ១២ សម្រេចបានលទ្ធផលល្អប្រសើរជាងឆ្នាំ ២០២២។ នេះគឺជាការខិតខំប្រឹងប្រែងដ៏ធំរបស់រដ្ឋាភិបាលដូចដែលលោក Truong Xuan Cu សមាជិករដ្ឋសភាទីក្រុងហាណូយបានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖
“ការអនុវត្តគោលដៅជាតិអំពីសមភាពយេនឌ័រនាពេលកន្លងមក អាចនិយាយ បានថា គួរឲ្យចាប់អារម្មណ៍បំផុត និងមានការប្តេជ្ញាចិត្តដ៏ធំបំផុតនោះ គឺសមភាព យេនឌ័រក្នុងកិច្ចការនយោបាយ។ យើងឃើញថា ជួរកម្មាភិបាលសំខាន់ៗជាស្ត្រី និង សមាជិការដ្ឋសភា មានសមាមាត្រដ៏ខ្ពស់ ហើយខេត្តភាគច្រើនមានកម្មាភិបាល សំខាន់ៗជាស្ត្រីផងដែរ”។
ចំណែកឯ លោកស្រី Nguyen Hoang Bao Tram សមាជិការដ្ឋសភាខេត្ត Binh Duong បានឲ្យដឹងថា៖ “ក្នុងចំណោមសូចនាករទាំង២០ មានសូចនាករចំនួន៣ ដែលទាក់ទងនឹងការរួម វិភាគទានរបស់ពលការិនី។ ឧទាហរណ៍ថា សមាមាត្រពលការិនីមានការងារលើសពី ៥០%។ តួនាទីរបស់ស្ត្រីក៏ត្រូវបានបញ្ជាក់ដែរ ព្រោះស្ត្រីមានការងារធ្វើ ហើយស្ត្រីអាច បញ្ជាក់ពីឋានៈរបស់ខ្លួន។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីវឌ្ឍនភាពនៃសមភាព យេនឌ័រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ