លទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចត្រូវបានពន្យារពេលថែមទៀត
(VOVWORLD) - កិច្ចប្រជុំកំពូលដែលទន្ទឹងរង់ចាំជាយូរមកហើយរវាងថ្នាក់ដឹកនាំអាមេរិកនិងថ្នាក់ដឹកនាំចិន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាចនឹងត្រូវពន្យារពេលរហូតដល់ខែធ្នូខាងមុខនេះ។ នេះគឺជាព័ត៌មាន ដែលបានបង្ហើបដោយមន្រ្តីជាន់ខ្ពស់នៅសេតវិមានកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងមក។
យោងតាមប្រភពព័ត៌មានដែលមិនបានបញ្ចេញឈ្មោះនោះបានឲ្យដឹងថាការពន្យាពេលនេះគឺដោយសារតែភាគីទាំងពីរនៅតែពិភាក្សាគ្នាអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនិងទីតាំងនឹងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលនេះផងដែរ។ មន្ត្រីរូបនេះបានវាយតម្លៃថានៅតែមានលទ្ធភាពដែលភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងដំណាក់កាលទី ១ ទេ ប៉ុន្តែលទ្ធភាពនៃកិច្ចព្រមព្រៀងនៅតែមានច្រើនទៀតផង។ លើសពីនេះទៀត កន្លែងថ្មីសម្រាប់កិច្ចប្រជុំនេះក៏កំពុងត្រូវបានពិចារណាផងដែរ បន្ទាប់ពីប្រទេសឈីលីបានលុបចោលការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលស្តីពីវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ពោលគឺជាកិច្ចប្រជុំមួយដំសំខាន់មួយ ដែលថ្នាក់ដឹកនាំទាំងពីររំពឹងទុកនឹងជួបគ្នា។ ទីតាំងថ្មីដែលកំពុងត្រូវបានយកមកពិចារណាគឺនៅទ្វីបអឺរ៉ុបនិងអាស៊ី ដែលក្នុងនោះមានប្រទេសស៊ុយអែតនិងស្វីសផងដែរ។