លទ្ធភាពប្រព្រឹត្តិទៅជំនួបត្រីភាគីរវាងអាមេរិក - កូរ៉េខាងជើង - កូរ៉េខាងត្បូងនៅសង្ហបុរី

(VOVWORLD) -ប្រធានាធិបតីលោក Moon Jae-in អាចនឹងទៅកាន់សិង្ហបុរីនាថ្ងៃទី ១២ ឧសភា ដែលចំទៅនឹងពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក  Kim Jong-un។

លទ្ធភាពប្រព្រឹត្តិទៅជំនួបត្រីភាគីរវាងអាមេរិក - កូរ៉េខាងជើង - កូរ៉េខាងត្បូងនៅសង្ហបុរី - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប.ក លោក  Kim Jong-un
 ប្រធានាធិបតីអាមេរិក លោក Donald Trump

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in

នាថ្ងៃទី ២៨ ឧសភា មន្ត្រីជាន់ខ្ពស់ ១ រូបនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទំនងនឹងទៅកាន់សិង្ហបុរីដើម្បីដំណើការជំនួបត្រីភាគីជាមួយសមភាគីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ។ លទ្ធភាពនេះអាស្រ័យលើលទ្ធផលនៃកិច្ចពិភាក្សាការងារដែលកំពុងប្រព្រឹត្តិទៅរវាងវ៉ាស៊ីនតោន ជាមួយព្យុងយ៉ាង។

យោងតាមមន្ត្រីរូបនេះបានឲ្យដឹងថា៖ ប្រសិនបើត្រូវបានអនុវត្តនោះ ប្រធានាធិបតីលោក Moon Jae-in អាចនឹងទៅកាន់សិង្ហបុរីនាថ្ងៃទី ១២ ឧសភា ដែលចំទៅនឹងពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក  Kim Jong-un គ្រោងនឹងដំណើរការជំនួបកំពូលទ្វេភាគី។

នាថ្ងៃទី ២៨ ឧសភាដដែល ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ក្រសួងខ្លួនត្រៀមខ្លួនជាស្រេចដំណើរការកិច្ចចរចាស្ដីពីបញ្ហាយោធានានាជាមួយស.ប.ប.ក នៅគ្រប់ពេលវេលាណាក៏ដោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ