លីប៊ី៖ កិច្ចសន្ទនា “លីប៊ី - លីប៊ី” ត្រូវបានបិទបញ្ចប់ ដោយ​ទទួលបាន​កិច្ចព្រម​ព្រៀងស្ដីពីអំណាច

(VOVWORLD) - បណ្ដាកិច្ចសន្ទនា "លីប៊ី - លីប៊ី" ត្រូវបានបិទបញ្ចប់នៅទីក្រុង Bouznika នៃប្រទេសម៉ារ៉ុក ដោយទទួលបានកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ស្ដីពីការបែងចែកអំណាច។
លីប៊ី៖ កិច្ចសន្ទនា “លីប៊ី - លីប៊ី” ត្រូវបានបិទបញ្ចប់ ដោយ​ទទួលបាន​កិច្ចព្រម​ព្រៀងស្ដីពីអំណាច - ảnh 1 ម៉ារ៉ុកបានប្រកាសបញ្ចប់ការសន្ទនាស្តីអំពីប្រទេសលីប៊ី (រូបថត៖ GETTY)

សេចក្តីថ្លែងការណ៍រួមចុងក្រោយបានលើកច្បាស់ថា កិច្ចសន្ទនារវាងសភាជាន់ទាប និងក្រុមប្រឹក្សារដ្ឋកំពូលលីប៊ី បានប្រព្រឹត្តិទៅក្នុងបរិយាកាសមិត្តភាព ហើយទទួលបានកិច្ចព្រមព្រៀងស្ដីពីការបែងចែកអំណាច។ ជាក់ស្តែងមុខតំណែងចំនួន ៦ ក្នុងចំណោមមុខតំណែងទាំង ១០ នឹងត្រូវបានបែងចែកស្មើៗគ្នារវាងសភាជាន់ទាប និងក្រុមប្រឹក្សារដ្ឋកំពូល។ សេច ក្តីថ្លែងការណ៍នេះបានបានបង្ហាញថា កិច្ចសន្ទនាទាំងអស់សុទ្ធតែបានឯកភាពគ្នាអំពីយន្តការ និងលក្ខខ័ណ្ឌក្នុងការតែងតាំងមុខតំណែងផ្សេងៗគ្នា ព្រមទាំងអះអាងថា ការធ្វើអន្តរាគមន៍ពីបរទេសបានបង្កឱ្យមានជម្លោះផ្ទៃក្នុងកាន់តែឡើងជណ្ដើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ