លីប៊ី៖ ការប៉ះទង្គិចគ្នានៅជាយទីក្រុងភាគខាងត្បូងរដ្ឋធានី Tripoli
(VOVWORLD) -បណ្ដាកងកម្លាំងស្នោះត្រង់ជាមួយ GNA បានអនុវត្តន៍ការវាយប្រហារប្រឆាំងនឹងកងកម្លាំងប៉ែកខាងកើតនៅភាគខាងត្បូងរដ្ឋធានី Tripoli។
ការប៉ះទង្គិចគ្នារវាងភាគីទាក់ទិននានានៅលីប៊ី (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២០ ខែមេសាបណ្ដាការប៉ះទង្គិចគ្នាដ៏ធំ បានផ្ទុះឡើងនៅជាយទីក្រុងភាគខាងត្បូងរដ្ឋធានី Tripoli របស់លីប៊ី ក្នុងបរិបទដែលការប្រយុទ្ធគ្នារវាងកងកម្លាំងគ្រប់គ្រងប៉េកខាងកើត និងរដ្ឋាភិបាលសាមគ្គីជាតិរបស់ លីប៊ី (GNA) នៅតែប្រព្រឹត្តិទៅយ៉ាងស្មុគស្មាញក្នុងរយៈពេល ២ សប្ដាហ៍កន្លងទៅ។
ក្រោយពីប្រកាសសង្គ្រាមសំដៅវាយដណ្ដើម រដ្ឋធានី Tripoli ហើយទទួលបានលទ្ធផលនានានោះ កងកម្លាំងស្វ័យប្រកាសជាកងទ័ពជាតិលីប៊ី (LNA) ដែលគាំទ្ររដ្ឋអំណាចប៉ែកខាងកើត កំពុងមានសញ្ញាជាប់គាំង ហើយនាបច្ចុប្បន្ននេះមិនអាចវាយទម្លុះខ្សែការពាររបស់បណ្ដាកងកម្លាំងគាំទ្ររដ្ឋាភិបាល GNA ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាកងកម្លាំងស្នោះត្រង់ជាមួយ GNA បានអនុវត្តន៍ការវាយប្រហារប្រឆាំងនឹងកងកម្លាំងប៉ែកខាងកើតនៅភាគខាងត្បូងរដ្ឋធានី Tripoli។
ការប៉ះទង្គិចគ្នាថ្មីបំផុតបានផ្ទុះឡើយ ក្រោយពីសេតវិមានបានបញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឧត្ដមសេនីយ៍ Khalifa Haftar មេបញ្ជាការកងកម្លាំង LNA អំពីរាល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក៏ដូចជាភាពចាំបាច់ត្រូវទទួលបានខឿនសន្តិភាព និងស្ថិរភាពនៅលីប៊ីផងដែរ៕