លីប៊ី - ការប្រយុទ្ធគ្នានៅទ្រីប៉ូលីនៅតែបន្តបើទោះបីជាអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការឈប់បាញ់

(VOVWORLD) - ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលលីប៊ី និងភាគីប្រឆាំងដែលសំដៅគ្រប់គ្រងរដ្ឋធានីទ្រីប៉ូលី នៅតែមានភាពតានតឹងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត។
លីប៊ី - ការប្រយុទ្ធគ្នានៅទ្រីប៉ូលីនៅតែបន្តបើទោះបីជាអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការឈប់បាញ់ - ảnh 1ឧត្តមសេនីយ៍ Khalifa Haftar ដែលជាប្រមុខរដ្ឋអំណាចភាគខាងកើតលីប៊ី 

មន្ត្រីនៃរដ្ឋាភិបាលសាមគ្គីជាតិរបស់លីប៊ី (GNA) បានទទួលស្គាល់ថាកាលពីថ្ងៃទី ១១ ខែមេសាថា ខ្មាន់កាំភ្លើងជាង ១៩០ នាក់មកពីកងកម្លាំងលីប៊ីភាគខាងកើតត្រូវបានគេចាប់ខ្លួនជាឈ្លើយសឹកដោយសារការវាយប្រហាររដ្ឋធានីទ្រីប៉ូលី។ក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានសង្កត់ធ្ងន់ថាស្ថានភាពថ្មីបំផុតនៅទីក្រុងទ្រីប៉ូលីក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅគឺមានការប្រយុទ្ធគ្នាយ៉ាងសាហាវបំផុតចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងទីក្រុងនេះកាលពីសប្ដាហ៍មុន ព្រមទាំងសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុជីវិតរបស់ប្រជាជនស៊ីវិលនៅទីនេះផងដែរ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យកងទ័ពជាតិលីប៊ី (LNA) របស់ឧត្តមសេនីយ៍ Khalifa Haftar ដែលជាប្រមុខរដ្ឋអំណាចភាគខាងកើត បញ្ឈប់យុទ្ធនាការវាយប្រហារលើរដ្ឋធានីទ្រីប៉ូលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ