លីប៊ី៖ ការព្រមព្រៀងឈប់បាញ់នៅរដ្ឋធានីទ្រីប៉ូលី

(VOVWORLD) -នាថ្ងៃទី ២៨ សីហា រដ្ឋមន្ត្រីមហាផ្ទៃលីប៊ីលោក Abdulsalam Ashour ឲ្យដឹងថាទទួលបានការព្រមព្រៀងឈប់បាញ់គ្នានៅរដ្ឋធានីទ្រីប៉ូលី ក្រោយពីរយៈពេលប៉ុន្មានថ្ងៃមានការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមរវាងកងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធ។ 
លីប៊ី៖ ការព្រមព្រៀងឈប់បាញ់នៅរដ្ឋធានីទ្រីប៉ូលី - ảnh 1 កងកម្លាំងសន្តិសុខនៅទីក្រុង Zliten ដែលមានចម្ងាយ 170 គីឡូម៉ែត្រខាងកើតរដ្ឋធានីទ្រីប៉ូលីរបស់លីប៊ីនៅថ្ងៃទី 23 ខែសីហា។ រូបថត: AFP / TTXVN

ការព្រមព្រៀងនេះ ទទួលបាននាយប់ថ្ងៃទី ២៧ សីហា ក្រោយពីពេលកើតឡើងការបំផ្ទុះ និងការប្រយុទ្ធតតាំងគ្នានៅជាយទីក្រុង ទ្រីប៉ូលី។តាមប្រភពព័ត៌មានសន្តិសុខថា នាថ្ងៃទី ២៨ សីហា ភាគីទាក់ទិននានាគ្រោងនឹងដំណើរការចរចា សំដៅទទួលឲ្យបានបទឈប់បាញ់មួយ។

រាល់ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅភាគខាងត្បូងប្រទេសលីប៊ីចាប់ពីថ្ងៃទី 26 ខែសីហា។ រដ្ឋមន្ត្រី មហាផ្ទៃ លីប៊ីលោក Abdulsalam Ashour បានឲ្យដឹងថាការប្រយុទ្ធគ្នាបានកើតឡើងរវាងកងកម្លាំងសន្តិសុខចំណុះរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA)  ដែលបានអង្គការសហប្រជាជាតិគាំទ្រ និងក្រុមប្រដាប់អាវុធរបស់ក្រសួងការពារជាតិចំណុះ GNA ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ