លីប៊ី៖ សម្តេចព្រះសងរាជបញ្ជាបញ្ឈប់ការសន្ទនារវាងបណ្ដាសមាជិកសភានៃភាគីប្រឆាំង


លីប៊ី៖ សម្តេចព្រះសងរាជបញ្ជាបញ្ឈប់ការសន្ទនារវាងបណ្ដាសមាជិកសភានៃភាគីប្រឆាំង - ảnh 1
លីប៊ី៖ សម្តេចព្រះសងរាជបញ្ជាបញ្ឈប់ការសន្ទនារវាងបណ្ដាសមាជិកសភានៃភាគីប្រឆាំង
 (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ កញ្ញា សម្តេចព្រះសងរាជ្យលីប៊ី Sadik Sheikh Al-Ghariani បានបញ្ជាឲ្យបញ្ឈប់រាល់ការសន្ទនារវាងបណ្ដាសមាជិកសភាដល់ពេលណាតុលាការ កំពូលចេញសាលក្រមអំពីភាពស្របច្បាប់នៃរដ្ឋសភាថ្មី។ តាមលោក Ghariani បានឲ្យ
ដឹងថា៖ ជំនួបរវាងបណ្ដាសមាជិសភានៃភាគីប្រឆាំងត្រូវបានរៀបចំឡើងនាថ្ងៃទី ២៩
កញ្ញា កន្លងមក ក្រោមការគាំពាររបស់ អ.ស.ប. មិនមែនជាការសន្ទនាពិតប្រាកដ។ លោកសង្កក់ធ្ងន់ថា៖ នេះគឺជាអំពើក្បត់ចំពោះអ្នកស្លាប់ដើម្បីសាសនា។ ថ្នាក់ដឹកនាំ សាសនារូបនេះមិនទទួលស្គាល់រដ្ឋសភាថ្មីដោយសារការសម្រេចចិត្តដ៏គ្រោះថ្នាក់នៃ

ស្ថប័ននេះ ដូចជា៖ ការអំពាវនាវប្រទេសខាងក្រៅធ្វើអន្តរាគមន៍ចូលក្នុងលីប៊ី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ