លីបង់ផ្អាកកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយស៊ុយអែត ដាណឺម៉ាក បន្ទាប់ពីមានការប្រមាថគម្ពីរកូរ៉ាន

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) កាលពីថ្ងៃទី ៣១ ខែកក្កដា បានរាយការណ៍ថា រដ្ឋាភិបាលលីបង់នឹងផ្អាកកិច្ចសហប្រតិបត្តិការជាមួយស៊ុយអែត និងដាណឺម៉ាក ដើម្បីប្រឆាំងជំទាស់នឹងការប្រមាថគម្ពីរកូរ៉ាននៅក្នុងប្រទេស Nordic ទាំងពីរនេះ។
លីបង់ផ្អាកកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយស៊ុយអែត ដាណឺម៉ាក បន្ទាប់ពីមានការប្រមាថគម្ពីរកូរ៉ាន - ảnh 1បាតុកម្មនៅទីក្រុង Kufa ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ប្រឆាំងនឹងទង្វើដុតគម្ពីរកូរ៉ាន។ រូបថត៖ AFP/VNA

NNA បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌លីបង់ លោក Mohammad Wissam Mortada ដែលបានឲ្យដឹងថា នឹងផ្អាកកិច្ចសហប្រតិបត្តិការវប្បធម៌ទាំងអស់ជាមួយស៊ុយអែត និងដាណឺម៉ាក ក៏ដូចជាស្ថានទូតរបស់ពួកគេនៅទីក្រុង Beirut រហូតដល់ពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរអាចចាត់វិធានការសមស្របដើម្បីដោះស្រាយស្ថានការណ៍។ រដ្ឋមន្ត្រីលោក Mortada បានសង្កត់ធ្ងន់ថា ប្រទេសលីបង់ប្រឆាំងជំទាស់នឹង "សកម្មភាពបង្ករឿងហេតុម្តងហើយម្តងទៀត" ។

នាថ្ងៃដដែលនោះ រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសថា នឹងប្រើប្រាស់ "ឧបករណ៍ច្បាប់" ដែលអនុញ្ញាតឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ចូលក្នុងកលៈទេសៈដែល "ប្រទេស ខឿនវប្បធម៌ ឬសាសនាផ្សេងទៀតកំពុងរងការប្រមាថ  ហើយនៅពេលដែលបញ្ហានេះអាចនាំឱ្យមានផលវិបាកអវិជ្ជមានយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសដាណឺម៉ាក ជាពិសេសផ្នែកសន្តិសុខ។ "

រដ្ឋាភិបាលដាណឺម៉ាក និងស៊ុយអែតបានអះអាងពីការប្រឆាំងនឹងការដុតគម្ពីរកូរ៉ាន ប៉ុន្តែមិនអាចរារាំងកាយវិការនេះគេបានទេ ដោយសារតែរដ្ឋធម្មនុញ្ញការពារសេរីភាពនៃការបញ្ចេញមតិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទាំងពីរកំពុងពិចារណាធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរទប់ស្កាត់សកម្មភាពស្រដៀងគ្នានេះនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ