លុបចោលការចរចារពាណិជ្ជកម្ម Brexit ជុំទី ២ នៅទីក្រុងឡុងដោយសារការឆ្លងរាលដាលនៃជម្ងឺ Covid-19
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែមីនា អង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានចេញសេចក្តីប្រកាសព័ត៌មានរួម ដោយបានឲ្យដឹងថា កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជុំទី ២ ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងឡុងដ៍(ប្រទេសអង់គ្លេស) នាសប្តាហ៍ក្រោយ ត្រូវបានលុបចោលដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺ COVID-១៩ ។
ទិដ្ឋភាពទូទៅនៃការចរចាក្រោយ Brexit រវាងចក្រភពអង់គ្លេសនិង EU នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកកាលពីថ្ងៃទី ២ ខែមីនាឆ្នាំ ២០២០ (រូបថតៈ AFP / TTXVN) |
សេចក្តីប្រកាសព័ត៌មានរួមបានលើកច្បាស់ថា“ នៅចំពោះមុនការវិវត្តន៍នាពេលថ្មីៗនេះ ដែលទាក់ទងទៅនឹងជំងឺរាតត្បាតកូវីដ១៩ នេះ អ្នកចរចាពាណិជ្ជកម្មអង់គ្លេសនិងអឺរ៉ុប បានសម្រេចចិត្តនឹងមិនរៀបចំកិច្ចចរចានៅសប្តាហ៍ក្រោយនៅទីក្រុងឡុងដ៍ ដូចអ្វីដែលបានរំពឹងទុកទ"។
ជំនួសឱ្យការជួបប្រជុំដោយផ្ទាល់នៅទីក្រុងឡុងដ៍ អ្នកចរចានានាបានឲ្យដឹងថា "គេកំពុងស្វែងរកវិធីផ្សេងៗទៀត ដើម្បីបន្តការចរចា ដែលទំនងជាអាចរៀបចំកិច្ចប្រជុំនេះតាមអ៊ិនធឺរណិតក៏មានដែរ" ៕