លីបីបានជំនុំជំរះឧបការីចំនួន៣០នាក់របស់អតីតថ្នាក់ដឹកនាំ Muammar Gadhafi

លីបីបានជំនុំជំរះឧបការីចំនួន៣០នាក់របស់អតីតថ្នាក់ដឹកនាំ Muammar Gadhafi - ảnh 1
អតីតថ្នាក់ដឹកនាំ Gadhafi (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៤តុលា បណ្ដារដ្ឋអាជ្ញាលីបីបានឲ្យដឹងថា តុលាការមួយ​នៃប្រទេសនេះបានជំនុំជំរះទោសឧបការីប្រមាណ៣០នាក់របស់អតីតថ្នាក់ដឹកនាំ
 Gadhafi ក្នុងនោះមានកូនប្រុសរបស់លោកគឺលោក Seif al Islam ដោយការ​ចោទ
ប្រកាន់ជាច្រើនក្នុងរលកធ្វើបាតុកម្មនាឆ្នាំ២០១១។ បណ្ដាជនជាប់ចោទពោល​ខាងលើត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទសម្លាប់មនុស្ស ចាប់ចំណាប់ខ្មាំង
 រំលោភផ្លូវភេទ អំពើប្លន់និងបណ្ដាសកម្មភាពដែលបណ្ដាលគ្រោះអាសន្នដល់​
សាមគ្គី​ភាពជាតិ។ តុលាការព្រហ្មទណ្ឌ Tripoli នឹងកំណត់ពេលវេលាជំនុំជំរះបណ្ដា
ជន​ជាប់ចោទទាំងនេះ។

        ការជំនុំជំរះទោសឧបការី៣០នាក់របស់ថ្នាក់ដឹកនាំ Gadhafi ត្រូវបាន​ចាត់​ទុក
ជាអង្គជំនុំជំរះថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាហ្វ្រីកខាងជើង​នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ