លីប៊ីបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៨៣ នាក់នៅលើសមុទ្រ
(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា កងទ័ពជើងទឹកលីប៊ីបានឲ្យដឹងថាប្រទេសនេះបានជួយសង្គ្រោះជនចំណាកស្រុកខុសច្បាប់ចំនួន ៣៨៣ នាក់នៅឯឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសនេះនៅក្នុងយុទ្ធនាការចំនួន ៥ ដាច់ដោយឡែកពីគ្នាក្នុងថ្ងៃទី ២០ និង ២១ ខែវិច្ឆិកាកន្លង មក។
លីប៊ីបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៨៣ នាក់នៅលើសមុទ្រ (រូបថត៖ AFP/TTXVN) |
ជនចំណាកស្រុកខុសច្បាប់ចូលទៅកាន់ប្រទេសលីប៊ីភាគច្រើនមកពីប្រទេសនៅភាគខាងត្បូងនៃវាលខ្សាច់ Sahara នៃទ្វីបអាហ្វ្រិក។ ពួកគេបានជ្រើសរើសលីប៊ីជាចំណុចឆ្លងកាត់ព្រំដែនមួយ ដើម្បីស្វែងរកផ្លូវឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់ត្រូវបានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីចាកចេញពីប្រទេសលីប៊ី។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកាអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានអំពាវ នាវឱ្យសហភាពអឺរ៉ុប (EU) និងសហភាពអាហ្រ្វិក (AU) ត្រូវមមាញឹកផ្លាស់ ប្តូរជាបន្ទាន់នូវវិធីសាស្រ្តដែលពាក់ព័ន្ធនឹងស្ថានភាពជនចំណាកស្រុកខុសច្បាប់នៅប្រទេសលីប៊ី។ IOM ប៉ាន់ប្រមាណថា ជនចំណាកស្រុកខុសច្បាប់ជាង ៨.៦០០ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅមណ្ឌលឃុំឃាំងដែលចង្អៀតណែនណាន់តាន់តាប់នៅប្រទេសលីប៊ីផងដែរ៕