លីប៊ីបន្តជួយសង្គ្រោះជនអន្តោរប្រវេសន៍រាប់រយនាក់នៅតាមសមុទ្រ

(VOVWORLD) -នាថ្ងៃទី ៧ ឧសភា កងកម្លាំងការពារឆ្នេរសមុទ្រលីប៊ីបានជួយសង្គ្រោះជនអន្តោរប្រវេសន៍ខុសច្បាប់ចំនួន ៤០៦ នាក់ ដែលកំពុងអណ្ដែតតាមទូកកៅស៊ូចាស់នៅលំហសមុទ្រភាគខាងកើតប្រទេសខ្លួន។ 
លីប៊ីបន្តជួយសង្គ្រោះជនអន្តោរប្រវេសន៍រាប់រយនាក់នៅតាមសមុទ្រ - ảnh 1 លីប៊ីបន្តជួយសង្គ្រោះជនអន្តោរប្រវេសន៍រាប់រយនាក់នៅតាមសមុទ្រ

ជនអន្តោរប្រវេសន៍ទាំងនេះសុទ្ធតែមានសញ្ជាតិ អាហ្វ្រិកនិងអាស៊ី។ យោងតាមអ្នកនាំពាក្យនៃកងទ័ពជើងទឹកលីប៊ីបានឲ្យដឹងថា៖ ក្រុមយាមល្បាតទាំង ២ បានជួបប្រទះនឹងជនអន្តោរប្រវេសន៍នៅឆ្នេរសមុទ្រ Garrabulli ដែលមានចំងាយ ៥៥ គីឡូម៉ែត្រ ពី Tripoli តាមទិសខាងកើត។ ក្នុងចំណោមមនុស្សដែលត្រូវបានជួយសង្គ្រោះ មាននារីចំនួន ៧០ នាក់ និងកុមារចំនួន ២២ នាក់។

ទន្ទឹមនឹងនេះ ជនអន្តោរប្រវេសន៍ចំនួន ១០០ នាក់ត្រូវបានជាប់គាំងនៅមហាសមុទ្រមេឌីទែរ៉ាណេ អស់រយៈពេលជិត ២ ថ្ងៃ បន្ទាប់ពីអង្គការសង្គមស៊ីវិលមួយជួយសង្គ្រោះកាលពីសប្ដាហ៍មុន ដោយសារអ៊ីតាលីនិងអង់គ្លេសមានការខ្វែងគំនិតក្នុងការទទួលយកជនអន្តោរប្រវេសន៍ទាំងនេះ។

យោងតាមតួរលេខជាផ្លូវការបានឲ្យដឹងថា៖ជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះនៅលំហរសមុទ្រ លីប៊ីក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៨ មានចំនួនជាង ៤ ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ