លុបបំបាត់ឧបសគ្គទាំងអស់ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍
(VOVWORLD) -ខ្លឹមសារលេចធ្លោបំផុតនៅក្នុងសន្និ សីទស្តីពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយសហគ្រាស លើកទី២ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ឧសភា ត្រូវបានរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិ បាល លោក Mai Tien Dung អ្នកនាំពាក្យរបស់រដ្ឋាភិបាលវៀតណាមបានផ្តល់ជូនសារព័ត៌មាន ក្នុងសន្និសីទកាសែត។
ទិដ្ឋភាពនៃសន្និសីទកាសែត នាយករដ្ឋមន្ត្រីជាមួយសហគ្រាស (រូបថតៈ THU HANG) |
នៅក្នុងសន្និសីទកាសែតនេះ លោក Mai Tien Dung បានអះអាងថា រដ្ឋា ភិបាលវៀតណាមជានិច្ចកាលរួមដំណើរជាមួយសហគ្រាសនិងបង្កលក្ខណៈ ងាយស្រួលដើម្បីផ្នែកសេដ្ឋកិច្ចឯកជនអាចក្លាយទៅជាកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ច។ ក៏ក្នុងសន្និសីទកាសែតនេះ អញ្ជើញឆ្លើយសំណួរស្តីពីការបង់ប្រាក់ទាក់ទង់ផ្ទាល់ជាមួយប្រភព ទុន បង្កលក្ខណៈអំពីទុនសម្រាប់សហគ្រាសធុនតូចមិងមធ្យម ទេសាភិបាលរងធនាគាជាតិវៀត ណាម លោក Dao Minh Tu បានឲ្យដឹងថា៖
“កាត់បន្ថយចំណាយសម្រាប់សហគ្រាសធុនតូចនិងមធ្យមជាតម្រូវការចំាបាច់។ កាត់ បន្ថយចំណាយដើម្បីទាក់ទងផ្ទាល់ជាមួយប្រភពទុនក្រោមគ្រប់រូបភាព ប៉ុន្តែមានប្រការចាំ បាច់មួយគឺ ធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចី បង្កលក្ខណៈងាយស្រួលឲ្យសហ គ្រាសធុនតូចនិងមធ្យមសន្សំសំចៃលើការចំណាយសមស្រប។ការកាត់បន្ថយចំណាយនេះរបស់ ធនាគារពាណិជ្ជកម្មគឺស្ថិតក្នុងកម្មវិធីរួមផងដែរ”៕