|
អង្គការ IS កំពុងបង្កើនវត្តមាននៅលីប៊ី (រូបថត៖AP) |
(VOVworld) - ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៨ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសលីប៊ីលោក
Mohamed Dayri បានព្រមានថា ប្រទេសនេះកំពុងប្រឈមមុខជាមួយ គ្រោះអាសន្ន
ក្លាយទៅជាមូលដ្ឋានថ្មីរបស់អង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។រដ្ឋមន្រ្តី
Dayri បានអះអាងថា រដ្ឋាភិបាលដែលត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់
របស់លីប៊ីមានព័ត៌មានគួរឲ្យជឿទុកចិត្តថា បញ្ជាការដ្ឋានរបស់ IS បានសំណូមពរ
ឲ្យសមាជិកដែលទើបនឹងបានជ្រើសរើសនោះទៅកាន់លីប៊ី ជំនួសឲ្យនៅស៊ីរី។នា
បច្ចុប្បន្ន មានខ្មាន់កាំភ្លើង IS ចំនួន៤ដល់៥ពាន់នាក់ដែលកំពុងមានវត្តមាននៅ លីប៊ី៕