លីបី៖រដ្ឋសភានៃភាគីអ៊ីស្លាមច្រានចោលសំណើរសន្តិភាពរបស់អ.ស.ប

(VOVworld)-នាថ្ងៃទី៧កក្កដា មហាសន្និបាតប្រជាជនទូទាំងប្រទេស (GNC-ជា ស្ថាប័ននីតិរដ្ឋចាស់របស់លីបី)​បានច្រាលចោលសំណើរសន្តិភាពរបស់អ.ស.ប តាមនោះបង្កើតរដ្ឋាភិបាលសាមគ្គី១ សំដៅបញ្ចប់ស្ថានភាពជំលោះនៅប្រទេស អាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិនៅសន្និសីទកាសែត១ អ្នកនាពាក្យ GNC Omar
Hemidan បានឲ្យដឹងថា សំណើរសន្តិភាព ដោយបេសកកជនពិសេសនៃអ.ស.ប
លោក Bernardino Leon នាំចេញ គឺមិនឆ្លើយតបនឹងលក្ខ័ណ្ឌដែល GNC ដាក់ ចេញកាលពីដំបូងឡើយ។ GNC បានអំពាវនាវអ.ស.ប រៀបចំកិច្ចចរចារឡើងវិញ ស្តីពីដំណោះស្រាយសន្តិភាពសម្រាប់លីបី ព្រមទាំងអះអាងថា GNC ត្រៀមជា ស្រេចចូលរួមខណៈដែលពេលវេលានៃកិច្ចចរចារនេះបានកំណត់ច្បាស់លាស់។

        មុននោះ នៅកិច្ចចរចារដែលបានបញ្ចប់នាថ្ងៃទី៣កក្កដា នៅម៉ារ៉ុក បេសកក
ជនពិសេស Bernardino Leon បានស្នើបង្កើតរដ្ឋាភិបាលសាមគ្គីមួយនៅ លីបី
ដោយមានរយៈពេលធ្វើសកម្មភាពគឺ១ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ