លីប៊ីរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២១ ខាងមុខ

(VOVWORLD) - អង្គការសហប្រជាជាតិ នាថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសថា ការចរចារវាងភាគីនយោបាយនានានៅលីប៊ីដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានឈានដល់ការឯកភាពគ្នាថាការបោះឆ្នោតសកលរបស់ប្រទេសនេះនឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំក្រោយ។
លីប៊ីរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២១ ខាងមុខ - ảnh 1 តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី និងជាប្រធានស្ថានបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) លោកស្រី Stephanie Williams (រូបថត៖ TTXVN)

អង្គការសហប្រជាជាតិ នាថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសថា ការចរចារវាងភាគីនយោបាយនានានៅលីប៊ីដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានឈានដល់ការឯកភាពគ្នាថាការបោះឆ្នោតសកលរបស់ប្រទេសនេះនឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំក្រោយ ដោយបើកចេញក្តីសង្ឃឹមនៃការបញ្ចប់ជម្លោះដែលបានកើតមានឡើងជាយូរមកហើយនៅប្រទេសលីប៊ី។ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី និងជាប្រធានស្ថានបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) លោកស្រី Stephanie Williams បានឲ្យដឹងថា តំណាងទាំងអស់បានឯកភាពគ្នាថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២១ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ