លំហាត់សមអន្តរជាតិអាស៊ាន - ជប៉ុន ២០២១៖ ពង្រឹងកិច្ចការពារប្រឆាំងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណែតសម្រាប់ភ្នាក់ងាររដ្ឋនិងអង្គការសុខាភិបាល

(VOVWORLD) - អាទិភាពសំខាន់នៃលំហាត់សមនៅវៀតណាមគឺដើម្បីបង្កើនសមត្ថភាពសម្របសម្រួលនិងការឆ្លើយតបនៃឧប្បត្តិហេតុរបស់អង្គភាពស្វែងយល់ពីដំណើរការដោះស្រាយរបៀបប្រាស្រ័យទាក់ទង សម្របសម្រួលនិងចែករំលែកព័ត៌មាន ជាមួយបណ្តាញជួយសង្គ្រោះឧប្បត្តិហេតុ។

នាថ្ងៃទី ២៤ មិថុនា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមអ៊ិនធឺរណែតរបស់វៀតណាម (ចំណុះនាយកដ្ឋានសន្តិសុខព័ត៌មានក្រសួងព័ត៌មាននិងផ្សព្វផ្សាយ) បានរៀបចំឲ្យសមាជិកនៃបណ្តាញឆ្លើយតបគ្រោះមហន្តរាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែតជាតិ អង្គភាពព័ត៌មានវិទ្យានៃក្រសួង ស្ថាប័នមជ្ឈឹម  ខេត្តនិងក្រុងនានាទូទាំងប្រទេស ដើម្បីចូលរួមតាមអ៊ិនធឺរណែតនូវលំហាត់សមអន្តរជាតិ អាស៊ាន - ជប៉ុនឆ្នាំ ២០២១ ជាមួយនឹងសមាជិកប្រទេសអាស៊ានចំនួន ១០ និងប្រទេសជប៉ុន។

អាទិភាពសំខាន់នៃលំហាត់សមនៅវៀតណាមគឺដើម្បីបង្កើនសមត្ថភាពសម្របសម្រួលនិងការឆ្លើយតបនៃឧប្បត្តិហេតុរបស់អង្គភាពស្វែងយល់ពីដំណើរការដោះស្រាយរបៀបប្រាស្រ័យទាក់ទង សម្របសម្រួលនិងចែករំលែកព័ត៌មាន ជាមួយបណ្តាញជួយសង្គ្រោះឧប្បត្តិហេតុជាតិ នៅពេលមានស្ថានភាពស្រដៀងគ្នាកើតឡើងក្នុងភាពជាក់ស្តែង។ អង្គភាពនឹងអាចចូលរួមក្នុងការពិភាក្សានិងចែករំលែកអំពីការឆ្លើយតបជាបន្ទាន់និងវិធានការជួយសង្គ្រោះ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបឧប្បត្តិហេតុថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ