លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា

(VOVWORLD) - អញ្ជើញចូលរួម និងធ្វើជាសាក្សីក្នុងការហ្វឹកហ្វឺននេះមានអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ Chansamon Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា - ảnh 1អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយឧត្តមសេនីយ៍លោក  Phan Van Giang  រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ លោក Chansamone Chanyalath  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលរួមក្នុងការហ្វឹកហ្វឺន  (រូបថត៖ Pham Kien/TTXVN)

នាថ្ងៃទី១៥ ខែកញ្ញា នៅស្រុក Naxaythong រដ្ឋធានីវៀងចន្ទន៍បានប្រព្រឹត្តទៅលំហាត់ហ្វឹកហ្វឺនរួមជួយសង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពវៀតណាម ឡាវ និងកម្ពុជា។ នេះជាលំហាត់ហ្វឹកហ្វឺនលើកដំបូងនេះ ដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីក្នុងសន្និសីទរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាមឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួម និងធ្វើជាសាក្សីក្នុងការហ្វឹកហ្វឺននេះមានអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith; នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ Chansamon Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លំហាត់សមបានផ្តោតលើខ្លឹមសារសំខាន់ចំនួនពីរគឺ ធ្វើឡើងក្រោមប្រធានបទ ជួយសង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីខ្យល់ព្យុះ ទឹកជំនន់ ដោយមានការចូលរួមពីកម្លាំងជិត ៥០០ នាក់នៃកងទ័ពទាំងបី វៀតណាម-ឡាវ-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ