លំហូរ​ផ្ទេរ​រូបិយប័ណ្ណបរទេស​ក្នុងឆ្នាំ ២០២១​ ត្រូវបានប៉ាន់ប្រមាណថា ឈាន​ដល់​​ ១២,៥​ ពាន់លានដុល្លារ

(VOVWORLD) - យោងតាមទិន្នន័យថ្មីបំផុតដែលបានចេញផ្សាយដោយធនាគាររដ្ឋ លំហូរនៃការផ្ទេរប្រាក់ពីបរទេសមកកាន់វៀតណាមក្នុងឆ្នាំ ២០២១ របស់អាណិកជនវៀតណាមសម្រេចបានប្រហែល១២,៥ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២០។
លំហូរ​ផ្ទេរ​រូបិយប័ណ្ណបរទេស​ក្នុងឆ្នាំ ២០២១​ ត្រូវបានប៉ាន់ប្រមាណថា ឈាន​ដល់​​ ១២,៥​ ពាន់លានដុល្លារ - ảnh 1ប្រភព៖ baodauthau.vn

យោងតាមមជ្ឈដ្ឋានអ្នកជំនាញ បានប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ បរិមាណនៃការផ្ទេរប្រាក់ពីបរទេស ចូលក្នុងវិស័យផលិតកម្មនិងអាជីវកម្មស្រូបយកប្រហែលជិត ៣០% ហើយរូបិយប័ណ្ណបរទេសប្រហែល ២៥% ត្រូវបានវិនិយោគចូលក្នុងបណ្តាញអចលនទ្រព្យ។ អ្នកជំនាញក៏បានវាយតម្លៃថា ចំនួនទឹកប្រាក់វិជ្ជមាននៃការផ្ទេរប្រាក់ក៏បានចូលរួមចំណែកក្នុងការកើនឡើងប្រភពរូបិយប័ណ្ណបរទេសក្នុងស្រុកផងដែរ។ មានន័យថា ការផ្គត់ផ្គង់និងតម្រូវការរូបិយប័ណ្ណបរទេសក្នុងទីផ្សារ នឹងមានតុល្យភាព និងជួយឱ្យអត្រាប្តូរប្រាក់ USD/VND រក្សាស្ថិរភាពផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ