វ៉ាក់សាំង AstraZeneca ១,២លានដូសបន្ថែមទៀតមកដល់វៀតណាម

(VOVWORLD) - នេះជាការប្រគល់ វ៉ាក់សាំងលើកទី៥ និងក៏ជាកញ្ចប់វ៉ាក់សាំងធំបំផុតតាំងពីមុនមក តាមកិច្ចសន្យាបញ្ជា ទិញពីមុនរវាង AstraZeneca វៀតណាមនិងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។

វ៉ាក់សាំង AstraZeneca ១,២លានដូសបន្ថែមទៀតមកដល់វៀតណាម - ảnh 1វ៉ាក់សាំង AstraZeneca ត្រូវបានដឹកជញ្ជូនមកទីក្រុងហូជីមិញ។ (រូបថត៖ VNVC)
នាព្រឹកថ្ងៃទី២៣ ខែកក្កដា AstraZeneca បានបញ្ជូនមកទីក្រុងហូជីមិញនូវ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១.២២៨.៥០០ ដូសបន្ថែមទៀត។ នេះជាការប្រគល់ វ៉ាក់សាំងលើកទី៥ និងក៏ជាកញ្ចប់វ៉ាក់សាំងធំបំផុតតាំងពីមុនមក តាមកិច្ចសន្យាបញ្ជា ទិញពីមុនរវាង AstraZeneca វៀតណាមនិងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។
គិតត្រឹមបច្ចុប្បន្ននេះ កិច្ចសន្យានេះបាននាំមកជូនវៀតណាមវ៉ាក់សាំងចំនួន ជាង៣,១លានដូស ស្មើនឹងប្រមាណ៣៧%នៃបរិមាណវ៉ាក់សាំងសរុបក្នុងប្រទេស របស់ AstraZeneca។ បរិមាណនៅសល់ មកពីយន្តការ Covax និងការផ្ដល់ជំនួយ ទ្វេភាគីរវាងរដ្ឋាភិបាលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ