វ៉ាក់សាំង Pfizer ជាង៩ម៉ឺនដូសនឹងមកដល់វៀតណាមក្នុងថ្ងៃទី៧ ខែកក្កដា
(VOVWORLD) - តាមការគ្រោងទុក នឹងមានវ៉ាក់ សាំង Pfizer ប្រមាណ ៣លានដូសបន្ថែមទៀត មកដល់វៀតណាមក្នុងត្រីមាសទី៣ ហើយចន្លោះ ពី២៧ដល់២៨លានដូសក្នុងត្រីមាសទី៤។
នាថ្ងៃទី៥ ខែកក្កដា ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា កញ្ចប់វ៉ាក់សាំងដើម ដំបូងរបស់ក្រុមហ៊ុន Pfizer/BioNtech ចំនួនជាង៩ម៉ឺនដូស នឹងមកដល់ព្រលានយន្ត ហោះអន្តរជាតិ Noi Bai នៅព្រឹកថ្ងៃទី៧ ខែកក្កដា។ តាមការគ្រោងទុក នឹងមានវ៉ាក់ សាំង Pfizer ប្រមាណ៣លានដូសបន្ថែមទៀត មកដល់វៀតណាមក្នុងត្រីមាសទី៣ ហើយចន្លោះពី២៧ដល់២៨លានដូសក្នុងត្រីមាសទី៤។
មុននោះ កាលពីខែឧសភា ក្រសួងសុខាភិបាលបានចរចាហើយចុះហត្ថលេខា លើកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer/BioNtech អំពីការទិញវ៉ាក់សាំងចំនួន៣១លាន ដូសនៃក្រុមហ៊ុននេះ។
ក្រសួងសុខាភិបាលបានឲ្យដឹងថែមទៀតថា ក្នុងខែកក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ៨លានដូសនឹងមកដល់វៀតណាម។ ចំនួនវ៉ាក់សាំងនេះត្រូវបានផ្គត់ផ្គង់ ដោយយន្តការ Covax និងកិច្ចសន្យាដែលបានចុះហត្ថលេខា។ គិតត្រឹមពេលនេះ វ៉ាក់សាំងប្រមាណ១០៥លានដូសពីប្រភពផ្សេងៗគ្នាត្រូវបានសន្យាចែកចាយជូន វៀតណាម។ ក្រសួងសុខាភិបាលកំពុងចរចាដើម្បីទិញវ៉ាក់សាំងចំនួន៤៥លានដូស បន្ថែមទៀត ឆ្ពោះទៅគោលដៅ១៥០លានដូសក្នុងឆ្នាំនេះ៕