វ៉ាក់សាំងការពារកូវីដ-១៩ ជិត ១,៧ លានដូសនឹងមកដល់វៀតណាមនៅថ្ងៃទី ១៦ ឧសភា
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលបាននិងកំពុងបន្តពន្លឿនការស្រាវ ជ្រាវស្វែងរកនិងចរចាលើប្រភពវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងការពារជូនប្រជាជន។
នាថ្ងៃទី ១៣ ឧសភា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាន ឲ្យដឹងថា មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែឧសភា នឹងមានវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ១,៧ លានដូស របស់ AstraZenceca ពីប្រភព COVAX facility នឹងបានផ្ទេរមកវៀតណាម។ ក្រសួងសុខាភិបាលនឹងបែងចែកប្រភពវ៉ាក់សាំងនេះដល់គ្រប់អង្គភាពនិងមូលដ្ឋាន ដើម្បីអនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាត តាមផែនការដែលបានកំណត់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលបាននិងកំពុងបន្តពន្លឿនការស្រាវជ្រាវស្វែងរកនិងចរចាលើប្រភពវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងការពារជូនប្រជាជន។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអនុវត្តន៍ដំណោះស្រាយស៊ីចង្វាក់គ្នា ដើម្បីធានាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព៕