វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ៨១១ ០០០ របស់ COVAX បានមកដល់វៀតណាមហើយ
(VOVWORLD) - COVAX បានប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជិត ៤,២ លានដូសជូនវៀតណាមតាមដំណាក់កាលនីមួយៗ ចាប់ពីពេលនេះរហូតដល់ចុងខែឧសភាឆ្នាំ ២០២១ ។
(រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១ មេសា វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ៨១១ ០០០ របស់ COVAX Facillity តាមរយៈយូនីសេហ្វបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ហើយ។ នេះគឺជាកញ្ចប់វ៉ាក់សាំងដើមដំបូងក្នុងជំនួយរបស់ COVAX Facillity សម្រាប់វៀតណាម រួមជាមួយប្រទេសចំនួន ៩២ នៅលើពិភពលោក។
សូមបញ្ជាក់ដែរថា COVAX បានប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជិត ៤,២ លានដូសជូនវៀតណាមតាមដំណាក់កាលនីមួយៗ ចាប់ពីពេលនេះរហូតដល់ចុងខែឧសភាឆ្នាំ ២០២១ ។ កញ្ចប់វ៉ាក់សាំងចំនួន ៣០ លានដូសដទៃទៀតរបស់ COVAX នឹងមកដល់វៀតណាមនៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២០ ផងដែរ៕