វគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ២០២៦ តំបន់អាស៊ី៖ វៀតណាមយកឈ្នះហ្វីលីពីន ៣-២
(VOVWORLD) - នាយប់ថ្ងៃទី ៦ មិថុនា ក្រុមជម្រើសជាតិវៀតណាមមានការប្រកួតយ៉ាងល្អមើល និងឈ្នះក្រុមហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងជើងទី២ ពូល F ក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ២០២៦ តំបន់អាស៊ី។
ភាពសប្បាយរីករាយរបស់កីឡាករវៀតណាមពេលឈ្នះជាមួយហ្វីលីពីន (ប្រភពរូបភាព៖ Tuan Anh/TTXVN) |
គ្រាប់បាល់របស់ក្រុមវៀតណាមរកបានដោយកីឡាករ Tien Linh និង Tuan Hai ដែល Tien Linh ស៊ុតបានពីរគ្រាប់យ៉ាងល្អ។
ជាមួយនឹង ៣ ពិន្ទុឈ្នះក្នុងការប្រកួតនេះ ក្រុមវៀតណាមមាន ៦ ពិន្ទុ ហើយនៅតែមានឱកាសបន្តទៅវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup ២០២៦ តំបន់អាស៊ី។ ក្រុមវៀតណាមនឹងមានការប្រកួតចុងក្រោយក្នុងពូល F នៃការប្រកួតជម្រុះ World Cup ២០២៦ ជុំទី ២ តំបន់អាស៊ី ដោយប៉ះក្រុមអ៊ីរ៉ាក់នៅម៉ោង ១:០០ ព្រឹក (ម៉ោងនៅវៀតណាម) ថ្ងៃទី ១២ ខែមិថុនាខាងមុខ។
ជ័យជម្នះនៅកីឡដ្ឋាន My Dinh កាលពីយប់មិញត្រូវបានចាត់ទុកថា ជាការបង្ហាញមុខគួរឲ្យចាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមវៀតណាមថ្មី លោក Kim Sang Sik ជូនដល់អ្នកគាំទ្របាល់ទាត់វៀតណាម។ យោងតាមការគណនាចុងក្រោយរបស់ Football Ranking គ្រូបង្វឹក Kim Sang Sik និងកូនក្រុមរបស់លោកនឹងទទួលបាន ១០,៣៨ ពិន្ទុបន្ថែមលើតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយហេតុនេះ ជួយក្រុមវៀតណាម បង្កើន២កាំ ដល់ចំណាត់ថ្នាក់ ១១៣ នៅលើពិភពលោក៕