វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីសមភាពភេទអប់រំកុមារីនិងនារី
(VOVworld)-អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីស្ថាប័នសារព័ត៌មានជិត២០កំពុងចូមរួម
“វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីសមភាពភេទអប់រំកុមារីនិងនារី” ដែលបានរៀបចំ
ឡើងនៅទីក្រុងហាណូយ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២០និងទី២១កញ្ញា។ ថ្លែងមតិក្នុង
វគ្គបណ្តុះបណ្តាលនេះ លោកស្រី Hoang Minh Nguyet អ្នកសម្របសម្រួលបណ្តាកម្ម
វិធីព័ត៌មានផ្សព្វផ្សាយរបស់ UNESCO បានឲ្យដឹងថា៖
“នាពេលកន្លងទៅ មជ្ឈដ្ឋានផ្សព្វផ្សាយវៀតណាមមានការរួមចំណែកយ៉ាងសកម្ម
ចូលក្នុងការជម្រុញសមភាពភេទនិងបង្កើនការអប់រំសម្រាប់កុមារីនិងនារី។ប្រការនេះ
បានស្តែងចេញតាមរយៈការដែលវៀតណាមបានបង្កើតច្បាប់ស្តីពីសមភាពភេទនិង
ច្បាប់ប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ។ឆ្លងតាមរយៈវគ្គបណ្តុះបណ្តាលនេះ សង្ឈឹមថា
អ្នកកាសែតទាំងអស់នឹងលើកកំពស់មនសិការអំពីសមភាពភេទនិងអប់រំកុមារីនិងនារី”៕