វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨៖ U23 វៀតណាមបានធ្វើឲ្យរំជើបរំជួលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
(VOVWORLD) -U23 វៀតណាមកំពុង ធ្វើឲ្យរំជើបរំជួលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិយាយរួម និងប្រព័ន្ធផ្សព្វផ្សាយអាស៊ីនិយាដោយឡែក។ ជ័យជំនះរបស់គ្រូបង្វឹក Park Hang-seo និងកូនសិស្សគឺត្រូវបានចារក្នុងប្រវត្តិសាស្ត្រដូចជាព្រឹត្តិការណ៍ដ៏មហិមាបំផុតនៃការប្រកួតថ្នាក់តំបន់អាស៊ីនេះ។
វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨៖
U23 វៀតណាមបានធ្វើឲ្យរំជើបរំជួលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
|
U23 វៀតណាមកំពុង ធ្វើឲ្យរំជើបរំជួលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិយាយរួម និងប្រព័ន្ធផ្សព្វផ្សាយអាស៊ីនិយាដោយឡែក។ ជ័យជំនះរបស់គ្រូបង្វឹក Park Hang-seo និងកូនសិស្សគឺត្រូវបានចារក្នុងប្រវត្តិសាស្ត្រដូចជាព្រឹត្តិការណ៍ដ៏មហិមាបំផុតនៃការប្រកួតថ្នាក់តំបន់អាស៊ីនេះ។
នៅគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ជាអង្គភាពរៀបចំការប្រកួត និងគណចាត់តាំងនោះ បានចុះផ្សាយនូវអត្ថបទដោយមានចំណងជើងថា៖ "វៀតណាមចូលវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់ ដោយមានរូបថតរបស់កីឡាករ Quang Hai - វីរៈបុរសនៃការប្រកួត"។
ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានកោតសរសើរចំពោះក្រុមជំរើស U23 វៀតណាម។ Cam-Sport ទំព័រហ្វេសប៊ុកមានអ្នកគាំទ្រជិត ១ លាននាក់នៅកម្ពុជាបានអបអរសាទរចំពោះជ័យជំនះរបស់ U23 វៀតណាម នៅពេលដែលចូលក្នុងវគ្គចុងក្រោយនៃការប្រកួតនេះ ហើយបានសង្ដត់ធ្ងន់ថា"វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានឈានទៅដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC U23 Championship ២០១៨ ហើយវៀតណាមបានបញ្ជាក់ប្រាប់ពិភពលោកថាបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍គឺមានការអភិវឌ្ឍ បើប្រៀបនឹងបណ្តាប្រទេសអាស៊ីដទៃទៀត "។
ជ័យជំនះដ៏ត្រចះត្រចង់របស់ក្រុមជំរើសជាតិ U23 វៀតណាមចំពោះក្រុមជំរើសជាតិកាតារក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី ២៣ មករា បានក្លាយជាប្រជានបទធំៗលើកាសែតកីឡារបស់ជប៉ុន។ ដោយចំណងជើងថា៖ “ពានរង្វាន់ជើងឯកបាល់ទាត់ U23 អាស៊ី វៀតណាមាឈានចូលក្នុងវគ្គផ្ដាច់ព្រ័តជាលើកដំបូង - ហាណូយទទួលសេចក្ដីសប្បាយរីករាយថ្មី” នោះ ទូរទស្សន៍ NHK ជប៉ុនបានអត្ថាធិប្បាយថា ”វៀតណាមជាតំណាងមកពីអាស៊ីអាគ្នេយ៍ដែលទទួលបានជ័យជំនះជាបន្តបន្តាប់ ហើយជាលើកដំបូងបានឈានចូលក្នុងវគ្គ ផ្តាច់ព្រ័ត្រ។ ទីក្រុងហាណូយពោរពេញទៅដោយក្ដីសប្បាយរីករាយ”។
កាសែត Nikkansport បានចុះផ្សាយព័ត៌មានថា វៀតណាមទទួលបានជ័យជំនះទៅលើកាតារ ហើយឈានចូលក្នុងវគ្គ ផ្តាច់ព្រ័ត្រ U23 អាស៊ីជាលើកដំបូង និងជួបជាមួយក្រុមជំរើសជាតិ U23 Uzbekistan៕