វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនិងពិធីប្រគល់ពានរង្វានច្នៃប្រឌិតចាប់ផ្តើមអាជីពសម្រាប់និស្សិត

(VOVworld)-នាយប់ថ្ងៃទី១៨មិនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី វគ្គផ្តាច់
 ព្រ័ត្រនិងប្រគល់ពានរង្វាន់នៃការប្រឡងគំនិតច្នៃប្រឌិតថ្មីចាប់ផ្តើមអាជីពសម្រាប់
 និស្សិត “Start-up Student Ideas” លើកទី១ឆ្នាំ២០១៦។

វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនិងពិធីប្រគល់ពានរង្វានច្នៃប្រឌិតចាប់ផ្តើមអាជីពសម្រាប់និស្សិត - ảnh 1
ទិដ្ឋភាពនៃពិធី


        ក្រោយរយៈពេល៥ខែបំផុសនិងអនុវត្តលើទូទាំងប្រទេសនោះ គណៈចាត់តាំង
 នៃការប្រឡងនេះជ្រើសរើសបានក្រុមបេក្ខជនចំនួន១៥ជាមួយនឹងគោលគំនិតឆ្នើម
 បំផុតចំនួន១៥ចូលរួមក្នុង វគ្គផ្តាច់ព្រ័ត្រ។ ធ្វើការវាយតម្លៃអំពីគម្រោងការចាប់ផ្តើម
 អាជីពរបស់និស្សិតដែលចូលរួមក្នុងការប្រឡងនេះ លោក Nguyen Minh Triet ប្រធាន
គណៈកម្មាធិការយុវជនសាលារៀននៃមជ្ឈឹមសម្ព័ន្ធសមាគមយុវជនកុម្មុយនិាស្តហូ
ជីមិញបានឲ្យដឹងថា៖

        “អាចឃើញច្បាស់ថា ដោយគោលដៅដែលបានដាក់ចេញពីដំបូងនោះ ការ
ប្រឡងនេះគឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ គោលគំនិតថ្មីទាំង៦០០ដែល
ចូលរួមការប្រឡងលើកនេះ ជាឱកាសសម្រាប់សមាគមនិស្សិតក្តាប់ជាប់បាននូវ
តម្រូវការ ចំណុចខ្លាំងនិងចំណុចអន់ខ្សោយសម្រាប់ជួយឧបត្ថម្ភនិស្សិត។ យើងខ្ញុំ
នឹងបន្តធ្វើការស្វែងរក និងពិគ្រោះយោបល់បន្ថែមតាមរយៈរូបសណ្ឋានជួយឧបត្ថម្ភ
 និស្សិតចាប់ផ្តើមអាជីពក្នុងតំបន់និងលើពិភពលោកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ