វង់ចរចារជាបន្តស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ
|
វង់ចរចារជាបន្តស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មេសា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖ វង់ចរចារ ជាបន្តរវាងអ៊ីរ៉ង់និងបណ្ដាមហាអំណាចនឹងប្រព្រឹត្តទៅនៅទីក្រុង Vienna (អ៊ូទ្រីស) សំដៅអភិវឌ្ឍន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ដែល
ទទួលបាន ២ សប្តាហ៍មុន។ តាមនោះ ភាគីទាំង ២ នឹងបន្តពិភាក្សាអំពីវិធានការលើ គ្រប់វិស័យមួយសំរាប់បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយឈរលើបណ្ដាកិច្ចព្រមព្រៀង សំខាន់ដែលទទួលបាននៅស្វីស នាថ្ងៃទី ២ មេសា កន្លងទៅ។ ការចរចារនឹងប្រព្រឹត្ត ទៅនៅថ្នាក់ដឹកនាំនយោបាយ រួមមាន៖ មន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃ EU
លោកស្រី Helga Schmid អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និង
មន្ត្រីនានានៃក្រុម P5+1។ ទន្ទឹមនឹងនោះ បណ្ដាអ្នកជំនាញការនឹងបន្តពិភាក្សារជាលំ អិតសំដៅសុក្រិដកិច្ចព្រមព្រៀងនយោបាយ ផងដែរ។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា៖ ការចរចាររវាងស្ថាប័ន្ធនេះនិង
អ៊ីរ៉ង់ នាថ្ងៃទី ១៦ មេសា មិនទទួលបានលទ្ធផលណាមួយឡើយក្នុងការធ្វើស៊ើប
អង្គេត សកម្មភាពសង្ស័យទាក់ទិនដល់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ Tehran ៕