វង់ចរចារទី៥ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រវៀតណាម-ចិន

វង់ចរចារទី៥ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រវៀតណាម-ចិន - ảnh 1
វង់ចរចារទី៥ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រវៀតណាម-ចិន

(VOV)_ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ សីហា នៅខេត្ត Liao Ninh ចិន បាន​ប្រ
ព្រឹត្ត​ទៅវង់ចរចារទី៥ ​ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ លើសមុទ្រ​ វៀត
ណាម-ចិន។ ប្រធានគណៈប្រតិភូវៀតណាម គឺអនុប្រធាន គណៈកម្មាធិការ​ព្រំដែន
ជាតិ ក្រសួងការបរទេសវៀតណាម លោក Nguyen Anh Dung ។ ប្រធាន​គណៈប្រតិ
ភូចិន គឺដំណាង ទទួលបន្ទុកបញ្ហាព្រំដែន និងសមុទ្រ ក្រសួងការបរទេសចិន លោក
 ZhuJian ។

          ភាកីទាំងពីរបានឯកភាព បន្តជ្រួតជ្រាបតាមស្មារតីរួម រវាងថ្នាក់ដឹកនាំជាន់
​ខ្ពស់វៀតណាម-ចិន គោរព៖កិច្ចព្រមព្រៀងស្ដីពីបណ្ដាគោលការណ៍ជាសារវ័ន្ត
 ​បញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ រវាងវៀតណាមនិងចិន ដែលបានចុះ
ហត្ថលេខា នាឆ្នាំ ២០១១ ដើម្បីពិភាក្សា អំពីបញ្ហាសហប្រតិបត្តិការ រួមគ្នា​អភិវឌ្ឍន៍
លើសមុទ្រ សមស្របជាមួយបទបញ្ញាត្តិនានានៃច្បាប់អន្តរជាតិ​ ដែលក្នុងនោះមាន
អនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ​១៩៨២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ