វង់ចរចារទី៨ក្រុមការងារទទួលបន្ទុកតំបន់សមុទ្រមុខឈូងសមុទ្រភាគខាងជើងវៀតណាមជាមួយចិន

(VOVWORLD) -ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ កញ្ញានៅទីក្រុងបេកាំងប្រទេសចិនបានប្រ ព្រឹត្តទៅវង ចរចារទី៨ក្រុមការងារទទួលបន្ទុកតំបន់សមុទ្រមុខឈូងសមុទ្រភាគខាងជើង វៀតណាមជាមួយចិន។


ប្រធានក្រុមការងារវៀតណាមដឹកនាំដោយលោក Nguyen Anh Dung អនុប្រធានគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេសវៀតណាម និង ប្រធានក្រុមការងារចិន ដឹកនាំដោយលោក Zhou Jian តំណាងទទួលបន្ទុកការងារ ព្រំដែននិងសមុទ្ររបស់ក្រសួងការបរទេសចិន។

        ក្នុងបរិយាកាសមិត្តភាព ស្មោះត្រង់និងស្ថាបនានោះ ភាគីទាំងពីរបានពិភាក្សា នូវមតិស្តីពីការងារទាក់ទិននឹងតំបន់សមុទ្រមុខឈូងសមុទ្រភាគខាងជើងវៀតណាម អះអាងគោរពមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរ ក្នុងនោះមាន “កិច្ច ព្រមព្រៀងស្តីពីគោលការណ៍ជាសារវ័ន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ” និងឈានដល់កិច្ចចរចារស្តីពីការកំណត់និងសហការរួមការអភិវឌ្ឍន៍នៅតំបន់ សមុទ្រនេះ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីការត្រួតពិនិត្យសមស្របរាល់ការខ្វែង គំនិតលើសមុទ្រ អត់ធ្មត់ កុំឲ្យមានសកម្មភាពឯកតោភាគីបណ្តាលភាពស្មុគស្មាញ និងជម្លោះឡើងជណ្តើរនៅឡើយ។

        ភាគីទាំងពីរបានឯកភាព រៀបចំយ៉ាងឆាប់ៗ វង់ចរចារលើកទី៩ នៃក្រុមការងារ ទទួលបន្ទុកតំបន់សមុទ្រនៅមុខឈូងសមុទ្រភាគខាងជើងផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ