វង់ចរចារលើកទី៣អំពី FTA រវាងវៀតណាម-សម្ព័ន្ធភាពគយបានបើក។

វង់ចរចារលើកទី៣អំពី FTA រវាងវៀតណាម-សម្ព័ន្ធភាពគយបានបើក។ - ảnh 1
សម្ព័ន្ធភាពគយរួមមានប្រទេសចំនួន៣គឺរុស្ស៊ី បេឡារុសនិងកាហ្សាក់ស្តង់ (daibieunhandan.vn)



        VOV-វង់ចរចារលើកទី៣អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង​​វៀតណាមនិងសម្ព័ន្ធភាពគយរួមមានប្រទេសចំនួន៣គឺរុស្ស៊ី បេឡារុសនិង​
កាហ្សាក់ស្តង់​បានបើកនាថ្ងៃទី៩កញ្ញានៅរដ្ឋធានី Minsk របស់សាធារណៈរដ្ឋ​
បេឡារុស។ ថ្លែងមតិនៅពិធីបើកដំណាងនៃបណ្ដាគណៈប្រតិភូបានសង្ឃឹមថា
វង់​ចរចារ​លើកនេះនឹងបន្តជោគជ័យរបស់វង់ចរចារចំនួន២មុននេះនៅទីក្រុង​
ហាណូយ​និងមូស្គូនិងទទួលបានលទ្ធផលសកម្ម។ ក្នុងរយៈពេល៥ថ្ងៃធ្វើការ
បណ្ដា​ក្រុមចរចារនឹងពិភាគ្សារាល់បញ្ហាពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម​សេវ៉ាកម្ម​
និងវិនិយោគ ច្បាប់ពាណិជ្ជកម្មជាដើម។ ការបង្កើត FTA វៀតណាម-សម្ព័ន្ធភាព​គយត្រូវបានវាយតំលៃជាមូលដ្ឋានបង្កើតការលោតផ្លោះអំពីគុណភាពក្នុងទំនាក់
ទំនងពាណិជ្ជកម្មទ្វេភាគី ជួយលប់បំបាត់របងគយនាំមកនូវឱកាសដ៏ធំធេងដើម្បី​សម្ព័ន្ធភាពគយជ្រៀតចូលទីផ្សារដ៏ធំទូលាយពោពេញទៅដោយសក្ដានុភាពរបស់
ប្លុកអាស៊ាន ទន្ទឹមនឹងនោះបើកទ្វាឲ្យទំនិញនាំចេញរបស់វៀតណាមនៅទីផ្សារ​
បណ្ដា​ប្រទេសសម្ព័ន្ធភាពគយ។

        វង់ចរចារទី៣នៅទីក្រុង Minsk នឹងបានបញ្ចប់នាថ្ងៃទី១៣កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ