វង់ចរចារសន្តិភាពលើកទី ៥ ស្តីអំពីបញ្ហានៅស៊ីរីនៅកាហ្សាក់ស្ថាន
(VOVWORLD) - នាថ្ងៃទី ៤ កក្កដា សន្និសីទអន្តរជាតិលើកទី ៥ ស្តីអំពីបញ្ហានៅស៊ីរី បានបើកជាផ្លូវការនៅរដ្ឋធានី Astana កាហ្សាក់ស្ថាន ដោយប្រធានបទប្រមូលផ្តុំ ទៅលើការបង្កើតតំបន់បន្ធូស្រាលភាពតានតឹងចំនួន ៤ នៅស៊ីរីដែលភាគីទាក់ ទិននានាបានឯកភាពបង្កើតឡើងនៅសន្និសីទនាថ្ងៃទី ៤ ឧសភាកន្លងទៅ។
វង់ចរចារសន្តិភាពលើកទី ៥ ស្តីអំពីបញ្ហានៅស៊ីរីនៅកាហ្សាក់ស្ថាន |
(VOVworld) – នាថ្ងៃទី ៤ កក្កដា សន្និសីទអន្តរជាតិលើកទី ៥ ស្តីអំពីបញ្ហានៅស៊ីរី បានបើកជាផ្លូវការនៅរដ្ឋធានី Astana កាហ្សាក់ស្ថាន ដោយប្រធានបទប្រមូលផ្តុំ ទៅលើការបង្កើតតំបន់បន្ធូស្រាលភាពតានតឹងចំនួន ៤ នៅស៊ីរីដែលភាគីទាក់ ទិននានាបានឯកភាពបង្កើតឡើងនៅសន្និសីទនាថ្ងៃទី ៤ ឧសភាកន្លងទៅ។ សន្និសីទពេញអង្គនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៥ កក្កដា។ ទីភ្នាក់ងារសារ ព័ត៌មានរុស្ស៊ីបានជូនដំណឹងមុនពេលពិធីបើកវង់ចរចារលើកនេះថា៖ មជ្ឈដ្ឋាន អ្នកជំនាញការរបស់រុស្ស៊ីទួរគីនិងអ៊ីរ៉ង់ (បណ្ដាប្រទេសគាំពារបទឈប់បាញ់នៅ ស៊ីរី) បានដំណើរការកិច្ចប្រជុំបច្ចេកទេស។ លេខាធិការសារព័ត៌មានរបស់ក្រសួង ការបរទេសកាហ្សាក់ស្ថាន លោក Anuar Zhainakov បានទទួលស្គាល់ថា៖ បណ្ដាគណៈប្រតិភូរបស់រដ្ឋាភិបាលនិងភាគីប្រឆាំងនៅស៊ីរីបានទៅដល់ Astana។ ក្រៅពីនោះ ចូលរួមសន្និសីទនៅមានការចូលរួមរបស់បេសកជន ពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura ឧបការីយ៍ ទទួលបន្ទុកគោលនយោបាយរបស់រដ្ឋមន្ត្រីការបរទេស Jordan លោក Nawaf Uasfi និងឧបការីស្តីទីទទួលបន្ទុកបញ្ហានៅមជ្ឈឹមបូព៌ាររបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Stuart Jones ផងដែរ៕