វង់ចរចារអន្តរជាតិថ្មីអំពីស៊ីរីនឹងបានរៀបចំនៅក្រុង New York អាមេរិក
|
វង់ចរចារអន្តរជាតិថ្មីអំពីស៊ីរីនឹងបានរៀបចំនៅក្រុង New York អាមេរិក (AFP/VNP) |
Vovworld-ក្នុងសេចក្តីប្រកាសនាថ្ងៃទី៣ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានអះអាងថាវង់ចរចារអន្តរជាតិថ្មីអំពីស៊ីរីនឹងបានរៀបចំនៅទីក្រុង New York អាមេរិកប៉ុន្តែលោកមិនទម្លាយពេលវេលាប្រព្រឹត្តទៅវង់ចរចារនាពេលខាងមុខឡើយ។ ខណៈពេលនោះអ្នកការទូតមួយចំនួនបានឲ្យដឹងថា វង់ចរចារថ្មីស្ដីពីស៊ីរីមានលទ្ធភាពប្រព្រឹត្តទៅនាថ្ងៃទី១៨ធ្នូខាងមុខ។
មុននោះថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទអន្តរជាតិស្ដីពីស៊ីរីនៅក្រុង Vienne អូស្ទ្រីស នាថ្ងៃទី១៤វិច្ឆិកាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានប្រកាសថា បណ្ដាភាគីចូលរួមសន្និសីទបានឯកភាពជំរុញការខំប្រឹងប្រែងសំដៅបញ្ចប់ជំលោះនៅស៊ីរីតាមរយៈបើកការចរចាររវាងរដ្ឋាភិបាលជាមួយភាគីប្រឆាំងមុនខែធ្នូឆ្នាំ២០១៦និងរៀបចំការបោះឆ្នោតនៅប្រទេសនេះក្នុងអំឡុង១៨ខែ៕