វង់ចរចារអំពីកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 មិនទទួលបានការ ព្រមព្រៀងណាមួយ ឡើយ
(VOVworld) – បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការ វង់ចរចារអំពីកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់
និងក្រុម P5+1 មិនទទួលបានការព្រមព្រៀងណាមួយឡើយ។ ភាគីទាំង ២ បានឯកភាព
នឹងដំណើរការចរចារជាបន្តសំដៅស្វែងរកការដោះស្រាយសំរាប់កម្មវិធីនុយក្លេអ៊ែរបស់
Tehran។ ប៉ុន្តែ ពេលវេលានិងទីកន្លែងនៃការចរចារជាបន្តមិនទាន់កំណត់ទេ។ តាមបណ្ដា
អ្នកវិភាគអន្តរជាតិចាត់ទុកថា៖ វង់ចរចារលើកនេះទទួលបានបរាជ័យ ដោយសារ
រដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិចអាចអនុវត្តបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី
ចំពោះអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធទៅលើ Tehran និងបញ្ចុះបញ្ចូលអ៊ីស្រាអែលមិនដំណើរការ
សកម្មភាពយោធាតម្រង់ទៅលើប្រទេសនេះទេ៕
|
វង់ចរចារអំពីកម្មវិធីនុយក្លេអ៊ែររវាង អ៊ីរ៉ង់និងក្រុម P5+1 មិនទទួលបានការព្រមព្រៀងណាមួយឡើយ។ (Image: Internet) |