វង់ចរចាឡើងវិញស្តីពីកិច្ចព្រមព្រ NAFTA លើកទី ៦ ត្រូវបានពន្យាពេល
(VOVWORLD) - តំណាងនៃក្រុមចរចារបស់ម៉ិកស៊ិកអាមេរិកនិងកាណាដាបានឯកភាព ពន្យាពេលវង់ចរចាឡើងវិញស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតំបន់អាមេរិកខាងជើង (NAFTA) លើកទី ៦ បន្ថែម ១ ថ្ងៃទៀត ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៩ មករា នៅទីក្រុង Montreal កាណាដា។
វង់ចរចាឡើងវិញស្តីពីកិច្ចព្រមព្រ NAFTA លើកទី ៦ ត្រូវបានពន្យាពេល |
(VOVworld) – តំណាងនៃក្រុមចរចារបស់ម៉ិកស៊ិកអាមេរិកនិងកាណាដាបានឯកភាព ពន្យាពេលវង់ចរចាឡើងវិញស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតំបន់អាមេរិកខាងជើង (NAFTA) លើកទី ៦ បន្ថែម ១ ថ្ងៃទៀត ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៩ មករា នៅទីក្រុង Montreal កាណាដា។ សារព័ត៌មានប្រទេសសាមីបានឲ្យដឹងថា៖ មជ្ឈដ្ឋាន មន្ត្រីប្រទេសទាំងបីបានសម្រេចពន្យាពេលការចរចាសំរាប់មានពេលវេលាបន្ថែមដើម្បី បណ្ដាក្រុមបច្ចេកទេសពិភាក្សាលំអិតថែមទៀតអំពីបញ្ហានៅសេសសល់។ មុននេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Ildefonso Guajardo បានបញ្ជាក់ថា៖ វង់ចរចាឡើង វិញស្តីពី NAFTA លើកទី ៦ នឹងមានអត្ថន័យសំខាន់ដែលសម្រេចអនាគតនៃកិច្ចព្រម ព្រៀងនេះ ពេលដែល ផ្តោតសំខាន់ទៅលើបញ្ហាមានការខ្វែងគំនិតដ៏ជ្រាលជ្រៅដូច ជា៖ ការកំណត់អំពីប្រភពដើមទំនិញនិងការដោះស្រាយជំលោះពាណិជ្ជកម្មជាដើម។