វៀងណាមមានចំនួនអាស័យដ្ឋានគេហទំព័រជាភាសាវៀតណាមធំជាងគេបំផុតរបស់ពិភពលោក
(VOVworld)ថ្លែងមតិក្នុងព្រឹត្តការណ៍អប់អរសាទរអាស័យដ្ឋានគេហទំព័រជាភាសាវៀត
ណាមទី១លាន ដែលបានរៀបចំនាថ្ងៃទី២៥សីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Le Nam Thang បានឲ្យដឹងថា ការ ដែលមានចំនួនអាស័យដ្ឋានគេហទំព័របានចុះបញ្ជីឈ្មោះ និងទទួលសិទ្ធិប្រើប្រាស់ សម្រេចបានតួលេខ១លាន (គិតដល់ខែកក្កដា២០១៤) គឺមានអត្ថន័យសំខាន់ចំពោះ
វៀតណាម ក្នុងដំណើការធ្វើសមាហរណកម្មបច្ចេកវិទ្យា ប្រើប្រាស់ធនធានអ៊ីនធឺណែត ដោយទន្ទឹមនឹងការរក្សាអត្ថសញ្ញាណវប្បធម៌ជាតិនិងជាជំហានអភិវឌ្ឍន៍អ៊ីនធឺណែត
ថ្មី១របស់វៀតណាម។ លោក Le Nam Thang ជឿជាក់ថា ក្នុងនិន្នាការអភិវឌ្ឍន៍អាស័យ
ដ្ឋានគេហទំព័រដោយពហុភាសារបស់ពិភពលោកដូចសព្វថ្ងៃ នាពេលខាងមុខ អាស័យដ្ឋានគេហទំព័រជាភាសាវៀតណាមនឹងបានប្រើប្រាស់ដ៏ទូលំ ទូលាយជាង រួមចំណែកអនុវត្តការផ្តួចផ្តើមគំនិត “ជម្រុញការប្រើប្រាស់ភាសាវៀតណាម បញ្ចូន
ព័ត៌មានជាភាសាវៀតណាមឡើងទៅលើអ៊ីនធឺណែត”៕