វិចិត្រករចំនួន៦រូបតាំងបង្ហាញស្នាដៃចាស់ៗក្នុងពិព័រណ៍ “បុគ្គល”
(VOVWORLD) - ស្នាដៃទាំងនេះត្រូវបាន ច្នៃប្រឌិតលើវត្ថុធាតុដើមជាច្រើនប្រភេទដូចជា គំនូរប្រេង គំនូរអាគ្រីលីក គំនូរ ម្សៅពណ៌ ឬគំនូរគូរដោយប៊ិច ជាដើម។
ពិព័រណ៍ក្រោមប្រធាបទ “បុគ្គល” ដែលតាំងបង្ហាញស្នាដៃចាស់ៗចំនួន១០០ផ្ទាំង របស់ក្រុមវិចិត្រករចំនួន៦រូប បានប្រារព្ធឡើងនាថ្ងៃទី១១ ខែ សីហា នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម រដ្ឋធានីហាណូយ។ បណ្ដាស្នាដៃ ដែលត្រូវបានតាំងបង្ហាញនៅពិព័រណ៍លើកនេះ សុទ្ធតែជាស្នាដៃចាស់ៗដែលមិន ធ្លាប់បានប្រកាសតាំងពីមុនមក របស់វិចិត្រករចំនួន៦រូបនោះគឺ វិចិត្រករ Vu Tuan Dung វិចិត្រករ Dinh Tuan Hoang វិចិត្រករ Vu Lam វិចិត្រករ Phan Tuan Ngoc វិចិត្រករ Nguyen Thanh និងវិចិត្រករ Pham Tuan Tu។ ស្នាដៃទាំងនេះត្រូវបាន ច្នៃប្រឌិតលើវត្ថុធាតុដើមជាច្រើនប្រភេទដូចជា គំនូរប្រេង គំនូរអាគ្រីលីក គំនូរ ម្សៅពណ៌ ឬគំនូរគូរដោយប៊ិច ជាដើម។
ពិព័រណ៍ “បុគ្គល” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែសីហា។ ពិព័រណ៍នេះរួមចំណែកធ្វើអោយជីវភាពរស់នៅខាងវិចិត្រសិល្បៈសហសម័យនៅវៀតណាមកាន់តែសម្បូរបែបថែមទៀត៕