វេចនុំអន្សមទទួលបុណ្យតេតជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap

(VOVworld) - នាព្រឹកថ្ងៃទី១៥ កុម្ភៈ កូនចៅរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap
និងកម្លាំងកងទ័ពការពារព្រំដែន បានថ្វាយនុំអន្សមដ៏ក្ដៅៗនៅផ្នូររបស់ នាយឧត្តម
សេនីយ៍នៅ Vung Chua – Dao Yen នៅខេត្ត Quang Binh ភាគ កណ្ដាលវៀតណាម ក្នុងឱកាសបុណ្យតេតប្រពៃណី។អនុសេនីយ៍ឯកបម្រុង Khac Ngoc Tan Hoa ប្រធានក្រុមការពារផ្នូររបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានឲ្យដឹងថា៖
វេចនុំអន្សមទទួលបុណ្យតេតជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1
គ្រួសាររបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap វែកនុំអន្សមដើម្បីថ្វាយលោក (រូបថត៖dantri.vn)

 “យើងខ្ញុំដឹងថា ពេលនៅរស់នាយឧត្តមសេនីយ៍ ជានិច្ចកាលវេចកនំអន្សម
 រួមជាមួយបណ្ដាយុទ្ធជនក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ។ដោយ
ហេតុនេះក៏ដូចជា ឆ្នាំទៅមិញ ឆ្នាំនេះកម្លាំងកងទ័ពការពារព្រំដែន រួមជាមួយ
គ្រួសាររបស់នាយឧត្តម សេនីយ៍ វេចនំអន្សម រៀបចំស្ពកបាយដើម្បីថ្វាយ
លោក។នេះគឺជាកិត្តិយសធំ១ របស់កម្មាភិបាល យុទ្ធជនគ្រប់រូបដែលកំពុង
ការពារដំណែករបស់នាយឧត្តម សេនីយ៍ទាំងយប់ទាំងថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ